© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅសប្តាហ៍ថ្មីនេះតន្ត្រី V-Active Fun Fest របស់ស្ថានីយទូរទស្សន៍ ភីអិនអិន នឹងនាំអារម្មណ៍ទស្សនិកជនមករីករាយទស្សនាជាមួយការបកស្រាយបទចម្រៀងពីរោះៗ ពីសំណាក់តារាចម្រៀងល្បីៗបីដួង រួមជាមួយផ្ទាំងទស្សនីយភាពបង្ហាញម៉ូតរបស់ក្រុមបង្ហាញម៉ូតលំដាប់ប្រទេស Cambodia Super Model ។ តារាចម្រៀងទាំងបីដួងរួមមាន លោក នី រតនា កញ្ញា យ៉ាន់ សុជាតា និង លោក BOB។
តារាទាំងបីដួងខាងលើនេះសុទ្ធតែជាតារាដែលកំពុងតែធ្វើអោយទស្សនិកជនមានការចាប់អារម្មណ៍ទៅលើបទចម្រៀង ក៏ដូចជាទឹកដមសំនៀងដ៏ពីរោះមិនថាបទចម្រៀងបែបមនោសញ្ចេតនា ឬបទញាក់នោះឡើយ។
ជាការពិតណាស់ តន្ត្រី V-Active Fun Fest ជាកម្មវិធីតន្ត្រីមួយក្នុងចំណោមកម្មវិធីតន្ត្រីជាច្រើនរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន ដែលកំពុងតែធ្វើអោយទស្សនិកជនបានសប្បាយរីករាយពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយសារតែផលិតករ តែងតែរិះរកនូវអ្វីដែលថ្មី និងប្លែកជានិច្ចសម្រាប់ទស្សនិកជន។ តន្ត្រី V-Active Fun Fest នៅសប្តាហ៍នេះផ្សាយផ្ទាល់នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៦០០ល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន និងនៅលើផេកផ្លូវការ V-Active។
វី-អាកទីវ ជិវិតកាន់តែរីករាយ កាន់តែរស់រវើក !
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត