© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នាងប្លា រហូតមកដល់ពេលនេះ បានលះបង់គ្រប់យ៉ាងដើម្បីតស៊ូចិញ្ចឹមកូន តែម្នាក់ឯងក្រោយបានចាកចេញពី ថៃ មួយរយៈ តែពេលនេះក៏បានវិលមកជួបជុំគ្រួសារវិញ ដោយ ថៃ ក៏បានដឹងនូវការចងចាំវិញហើយដែរ។ ប្លា ត្រូវធ្វើការ រកលុយចិញ្ចឹមកូនប្រុសម្នាក់ ហើយមិនតែប៉ុណ្ណោះ រឿងដែលនាងពិបាកនោះ គឺត្រូវលាក់ខ្លួនពីមនុស្សធ្លាប់ស្គាល់ទាំងអស់ ដើម្បីកុំអោយ ថៃ ឬ ថេប តាមរងខ្លួនឃើញ ព្រោះតែ ថេប បានរៀបការជាមួយមនុស្សដែលគ្រួសារបានរៀបចំរួចហើយដែរ តែនៅតែតាមស្រលាញ់នាងមិនឈប់ ចុងក្រោយនាងនៅតែមិនអាចគេចផុតពីអ្នកទាំងពីរអោយទាល់តែបាន។
ក្រោយពីបានដឹងរឿងរ៉ាវថា ប្លា ជាប់មានពាក់ព័ន្ធនឹងរឿងបំណុលជាមួយនឹង ថេប ថៃ ដែលជាស្វាមីពេញសិទ្ធិ បានចេញមុខអះអាង ដោះស្រាយបញ្ហាទាំងអស់នេះឲ្យ ប្លា។ ប្លា នាងមិនចង់ទទួលយកអំពើល្អរបស់ ថៃ ឡើយ ព្រោះតែកំហុសឆ្គងដែលខ្លួនធ្លាប់ធ្វើដាក់ ថៃ ពីមុន ប៉ុន្តែ ថៃ នៅតែជម្នះជួយដល់ ប្លា។ ថៃ បានប្រើជំនួយការជំនិតម្នាក់ ឲ្យទៅទូទាត់លុយដែល ប្លា ខ្ចីទាំងប៉ុន្មាន ទៅឲ្យ ថេប គ្រប់ចំនួន ហើយពោលពាក្យបញ្ឈឺដល់ ថេប យ៉ាងខ្លាំង។ ថេប សឹងតែចុកឈាម និយាយមិនចេញ បង្ហាញទឹកមុខគំនុំក្នុងខ្លួន តែមិនអាចនឹងធ្វើអ្វីបានក្នុងពេលហ្នឹង។
ថៃ ធ្វើបែបនេះ មិនត្រឹមតែធ្វើឲ្យ ថេប បាក់ស្បាតនោះទេ ថែមទាំងអាចយកបេះដូងរបស់ ប្លា និងកូនរបស់នាងបានទៀតផង។ កូនរបស់ ប្លា ជាក្មេងល្អ បានសម្រេចចិត្តទទួលយក ថៃ ជាប៉ាធម៌ និងស្រលាញ់ ថៃ ដូចជាឪពុកបង្កើតទោះបីជាមិនទាន់ដឹងថា ថៃ ជាឪពុករបស់ខ្លួនក៏ដោយចុះ។
ចង់ដឹងទេថា ថេប ដែលជាគូប្រជែងស្នេហ៍ នឹងធ្វើអ្វីជាមួយ ថៃ ដើម្បីដណ្តើមយក ប្លា បានមកវិញនោះ? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ល្បែងស្នេហ៍ គំនុំគ្រួសារ»នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ១១ ព្រឹក៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ