© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ចុងក្រោយនៃជីវិតតួអង្គ អេឡា ខេមរិទ្ធ និងដានីន នៅក្នុងរឿង «លួងស្នេហ៍គូដណ្តឹង» នឹងត្រូវបង្ហាញជាមួយនឹងឈុតឆាករំជួលចិត្តយ៉ាងខ្លាំង។ ដំណើរសាច់រឿងមកដល់ចុងបញ្ចប់នេះដែរ ក៏នឹងបកស្រាយការពិតគ្រប់យ៉ាងនៃរឿងរ៉ាវដែលបានកើតឡើង ហើយតួអង្គនីមួយៗ នឹងទទួលបានលទ្ធផលទៅតាមផលកម្មដែលខ្លួនបានសាង។
តួយ៉ាងដូចជា តួអង្គ អេឡា ដែលជានារីមានចិត្តស្មោះត្រង់ និងចិត្តធម៌ ចំពោះមនុស្សនៅជុំវិញខ្លួន ក៏ត្រូវទទួលបានភាពយុត្តិធម៌មកវិញ ដោយភស្តុតាងត្រូវបានរកឃើញ ហើយដឹងថា អ្នកណាទើបជាឃាតករពិតប្រាកដ។ ចំណេកឯ ខេមរិទ្ធ វិញ ថ្វីត្បិតតែត្រូវធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ដានីនបន្តិចក៏ពិតមែន ប៉ុន្តែគេក៏អាចបញ្ជាក់ពីក្តីស្រឡាញ់ពិតចំពោះអេឡា ដោយការបកអាក្រាតពីមុខមាត់ដ៏អាក្រក់របស់ដានីន បង្ហាញឲ្យគ្រប់គ្នាបានឃើញ។
អេឡា និងខេមរិទ្ធ បានធ្វើឲ្យដានីន ចុះចាញ់នូវភក្តីភាព ក្តីស្រឡាញ់របស់ពួកគេ ហើយចុងក្រោយនៃជីវិតរបស់នាង ក៏ត្រូវបានលាជារៀងរហូត គ្មានថ្ងៃត្រឡប់វិលវិញ។ នេះក៏ដោយសារតែបាបកម្ម ដែលនាងបានសាង កើតចេញពីចិត្តច្រណែនឈ្នានីស ចំពោះអេឡា ។ អ្វីដែលដានីនទទួលបាន គឺការបញ្ចប់ជីវិតខ្លួនឯង ប៉ុន្តែបើទោះជាមើលឃើញថា ដានីន ជាមនុស្សអាក្រក់ប៉ុនណា ក៏គ្រប់គ្នានៅតែលើកលែងទោសង និងមានចិត្តអាណិតចំពោះមនុស្សដែលខ្វះភាពកក់ក្តៅដូចនាង។
យ៉ាងណាមិញ ដូចជាពុទ្ធឱវាទរបស់ព្រះពុទ្ធអង្គបានសម្តែងថា ពៀររំងាប់ដោយការមិនចងពៀរ ចុងក្រោយ មានតែសេចក្តីស្ងប់ ទើបតែជាសេចក្តីសុខពិតប្រាកដ។
ចង់ដឹងថា តើដំណើរសាច់រឿងចុងក្រោយនេះ ល្អមើល និងព្រមទាំងរំជួលចិត្តយ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនាភាគបញ្ចប់ក្នុងរឿង «លួចស្នេហ៍គូដណ្តឹង» នៅលើកញ្ចក់ទូរទ្សសន៍ភីអិនអិន នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ នៅវេលាម៉ោង ០៨ យប់៕
សូមទស្សនាវីដេអូខ្លីខាងក្រោម៖
ដោយ៖ សិរីរដ្ឋ