© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
រឿងរ៉ាវ ឃាតកម្មរបស់នីម៉ូ នៅតែមិនទាន់បញ្ចប់ ហើយតួអង្គអេឡា ក៏នៅតែជាប់ឈ្មោះឃាតករក្នុងរឿងក្តីនេះនៅឡើយ។ អេឡា ព្រោះតែស្រមោលដិតដាមអាក្រក់នៅជាប់នឹងភ្នែករបស់នាង នាងបានក្លាយជាមនុស្សសឹងតែបាត់បង់ស្មារតី ដោយមិនអាចបកស្រាយអ្វីបានទាំងអស់។
ខេមរិទ្ធ ដែលជាមនុស្សប្រុសដែលមានទំនួលខុសត្រូវម្នាក់ នៅពេលដែលគេឃើញសភាពមនុស្សដែលខ្លួនស្រឡាញ់បែបនេះ គេពិតជាមិនអាចទទួលយកបាននោះទេ។ ការពិត នឹងត្រូវទម្លាយនៅសាច់រឿងនៃភាគបញ្ចប់ ក្រោយពីតួអង្គ ដានីន អស់ផ្លូវដើរ ហើយគ្រប់គ្នាបានដឹងការពិតពីនាង។ ដានីន ហេតុតែស្រឡាញ់ខេមរិទ្ធ និងចង់បានក្តីស្រឡាញ់ពីអ្នកនៅជុំវិញដូចជាអេឡា នាងបានរកវិធីសាស្ត្រគ្រប់យ៉ាងដើម្បីបំផ្លាញជីវិតអេឡា រហូតធ្វើឲ្យអេឡាក្លាយជាជនជាប់ចោទពីបទឃាតកម្មសម្លាប់មនុស្ស។
អេឡា ត្រូវរស់នៅក្នុងសភាពភ័យខ្លាច ហើយហាក់ដូចជាមិនចង់ទំនាក់ទំនងជាមួយនឹងមនុស្សនៅជុំវិញខ្លួន។ ខេមរិទ្ធ បានព្យាយាមរកភស្តុតាង ដើម្បីបង្ហាញ និងលាងភាពស្អាតស្អំឲ្យអេឡា ហើយដោយសារតែបែបនេះ ទើបដានីន នាងបានដាក់លក្ខខណ្ឌមួយដល់ខេមរិទ្ធ។ ដានីន បានសុំឲ្យខេមរិទ្ធរៀបការជាមួយខ្លួន នោះនាងនឹងប្រគល់ភស្តុតាងទាំងអស់ដល់ខេមរិទ្ធ។
ខេមរិទ្ធ ហាក់ពុំទាន់ឆ្លើយតបទៅដានីយ៉ាងណានោះទេ? ចង់ដឹងថា តើដានីន ពិតជាអាចក្លាយជាកូនក្រមុំរបស់ខេមរិទ្ធបានដូចជាបំណងរបស់នាងដែរឬទេ? សូមរង់ចាំទស្សនាភាគបន្តនៅយប់នេះ ក្នុងរឿង «លួចស្នេហ៍គូដណ្តឹង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ ចាប់វេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ