© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
តន្ត្រី V-Active Fun Fest ត្បិថតែជាតន្ត្រីដែលទើបតែបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក៏ពិតមែន ប៉ុន្តែក៏មានទស្សនិកជនជាច្រើនចាប់អារម្មណ៍ទស្សនា ដោយសារតែវត្តមានរបស់តារាកិត្តិយសសុទ្ធសឹងតែជាតារាចម្រៀងដែលមានសម្លេងផ្អែម ស្រទន់ ជាពិសេសអាចបកស្រាយបានគ្រប់ចង្វាក់ទាំងអស់។
មិនខុសពីសប្តាហ៍មុនៗឡើយ តន្ត្រី V-Active Fun Fest នៅសប្តាហ៍នេះក៏មានវត្តមានតារាចម្រៀង៤ដួងសុទ្ធសឹងតែជាតារាមានសំនៀងពីរោះមិនថាបកស្រាយបទចម្រៀងពីដើម ឬបទចម្រៀងសម័យនោះឡើយ។ តារាចម្រៀងទាំងបួនដួងរួមមានលោក ម៉ៅ ហាជី កញ្ញា បាន មុន្នីល័ក្ខ លោក ទុំ សុវត្ថិ និងកញ្ញា សុខុម រចនា។
តារាទាំងបួនដួងខាងលើនេះនឹងមកបង្ហាញជូនបទចម្រៀងពីរោះៗ គួបផ្សំនឹងទឹកដមសម្លេងទៀតនោះ នឹងធ្វើអោយទស្សនិកជនរំភើប រីករាយ ទទួលបានអារម្មណ៍ស្រស់ស្រាយផងដែរ។ តន្ត្រី V-Active Fun Fest ផ្សាយផ្ទាល់ នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៦:០០ ល្ងាចនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងនៅលើផេកផ្លូវការ V-Active។
វី-អាកទីវ ជិវិតកាន់តែរីករាយ កាន់តែរស់រវើក !
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត