© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ហេង សុម៉ាវត្តី កុមារីសុភាពរមទមមានវត្តមាននៅក្នុងកម្មវិធី «គ្រួសាររីករាយ» សប្តាហ៍នេះ ដោយបាននាំទាំងលោកប៉ា និងអ្នកម៉ាក់មកចូលរួមជាមួយ។ គ្រួសាររបស់អូន វត្តី ហាក់ដូចមានភាពកក់ក្តៅ និងជាពិសេសសហការណ៍គ្នាបានល្អក្នុងការលេងល្បែងកំសាន្តពីមួយវគ្គទៅមួយវគ្គ។
នៅក្នុងការលេងហ្គេមនេះដែរ អ្នកទាំងបីត្រូវសហការណ៍គ្នា ដើម្បីបំពេញវិញ្ញាសារហ្គេមពីមួយវគ្គទៅមួយវគ្គ។ សប្តាហ៍នេះអូន សុម៉ាវត្តី និងគ្រួសារទទួលបានវិញ្ញាសារហ្គេមបីមានដូចជា វិញ្ញាសារទី ១ ជីវហារវិញ្ញាណ, វិញ្ញាសារទី ២ ស្ទាប និងវិញ្ញាសារទី ៣ ឃានវិញ្ញាណ។
តើអូន វត្តី និងគ្រួសារអាចទទួលបានរង្វាន់គ្រប់វគ្គដែរទេ? សូមកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី «គ្រួសាររីករាយ» ចាក់ផ្សាយនៅថ្ងៃ អាទិត្យ ទី ១៩ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ៧:៣០ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីឌីអូនៅខាងក្រោម៖
ដោយ៖ សុវណ្ណនី