© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ការប្រគំតន្ត្រីបែបថ្មី និងដ៏ធំប្រចាំស្ថានីយទូរទស្សន៍ PNN ICY Cool Concert ថ្ងៃសុក្រទី១៧ ខែមីនា ឆ្នាំ២០២៣ សប្ដាហ៍នេះពិតជាកក្រើកឆាកតន្ត្រី ដោយទស្សនឹកជននឹងបានប្លែកអារម្មណ៍ជាមួយវត្តមានតារាល្បីៗកំពុងពេញនិយមពីសំណាក់ទស្សនិកជននាពេលបច្ចុប្បន្នជាពិសេសវត្តមានក្រុមកំប្លែង 9 Colors ផ្ទាល់តែម្ដង។
ដោយឡែកក្រៅតែពីក្រុមកំប្លែង 9 Colors វត្តមានតារាល្បីៗ ៣ដួងផ្សេងទៀតដែលនឹងចូលរួមការប្រគំតន្ត្រីដ៏ធំមួយនេះកាន់តែសប្បាយរីករាយថែមទៀតគឺវត្តមានតារាល្បីឈ្មោះវ័យក្មេង៣ដួងមានដូចជា កញ្ញា យូរី លោក គូម៉ា និងកញ្ញា មាស នីតា។
ក្រុមតារាចម្រៀងល្បីៗ និងក្រុមកំប្លែង 9 Colors ខាងលើនឹងមិនធ្វើឱ្យទស្សនិកជនខកបំណងនោះទេ ដោយពួកគេនឹងពាំនាំបទចម្រៀងថ្មីប្លែក និងការកំប្លែងដ៏ប៉ិនប្រសព្វរបស់ពួកគេកំពុងពេញនិយមនាពេលបច្ចុប្បន្នដើម្បីញាំងឱ្យកម្មវិធីប្រគំតន្ត្រីទាំងមូលកាន់តែសប្បាយរីករាយ។
មិនត្រឹមតែបានជួបតារាល្បីៗខាងលើប៉ុណ្ណោះទេ កម្មវិធីប្រគំតន្រ្តី ICY COOL Concert ក៏បើកឱកាសអោយអ្នកទស្សនាដែលមានទេពកោសល្យសិល្បៈ មកបង្ហាញសមត្ថភាពផងដែរ។ រៀងរាល់ខែនឹងមានបេក្ខភាពមកបង្ហាញសមត្ថភាព ហើយមានឱកាសច្រៀងរួមគ្នាដោយផ្ទាល់ជាមួយតារាចម្រៀងអាជីព ហើយការប្រកាសស្វែងរកនិងជ្រើសរើសបេក្ខភាពមានសមត្ថភាពនឹងធ្វើឡើងតាមរយៈផ្ញើវីដេអូឃ្លីបសម្តែងរបស់សាម៉ីខ្លួនចូលមកប្រអប់សារទំព័រហ្វេសប៊ុក PNN TV Cambodia និងទំព័រហ្វេសប៊ុក ICY COOL។
រៀងរាល់ខែក្រុមការងារផលិតកម្មវិធីនឹងជ្រើសយកបេក្ខភាព ៥ រូប ដើម្បីដាក់អោយបោះឆ្នោតតាមរយៈការបង្ហោះឃ្លីបវីដេអូទាំង៥ នៅលើផេក PNN TV Cambodia ។ បេក្ខភាព ដែលមានការគាំទ្រខ្លាំងជាងគេបំផុត ១រូប ក្នុងចំណោម៥រូប នឹងត្រូវជ្រើសអោយមានឱកាសច្រៀងដោយផ្ទាល់ក្នុងកម្មវិធីប្រគំតន្រ្តី ICY COOL Concert ។ ICY COOL Concert ផ្សាយផ្ទាល់រៀងរាល់ ថ្ងៃសុក្រ វេលាម៉ោង ១១:០០ ថ្ងៃត្រង់ ដល់ ម៉ោង ១រសៀល នៅលើកញ្ចក់ ទូរទស្សន៍ ភីអិនអិន និង លើហ្វេសប៊ុកផេក ICY COOL៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ អ៊ីង សូឡា