© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
សំណើចក្អាកក្អាយពីទស្សនិកជនតាមរយៈការទស្សនាកម្មវិធី «Freshy Winner» ជារៀងរាល់សប្តាហ៍នៅតែបន្ត ដោយសប្តាហ៍នេះវត្តមានរបស់តារាចម្រៀងល្បីឈ្មោះបួនដួង នឹងមកប្រកួតប្រជែងគ្នាពីមួយវគ្គទៅមួយវគ្គ គួបផ្សំជាមួយការឌឺដងគ្នាតាមរយៈពាក្យសម្តី ធ្វើអោយកម្មវិធីទាំងមូលកាន់តែមានភាពរស់រវើក។
វត្តមានតារាកិត្តិយសលោក ឃី សុឃុន និងកញ្ញា ចាន់ ស្រីនាថ នៅក្នុងសប្តាហ៍នេះស្ថិតនៅក្នុងក្រុម ទឹកប៉ោម។ ចំណែកឯលោក សំ សុវណ្ណារ៉ាក់ និងកញ្ញា កែវ សុបញ្ញា ស្ថិតនៅក្នុងក្រុម ក្រូចច្របាច់។ នៅក្នុងសប្តាហ៍នេះដែរមានហ្គេម ៤ ដែលតម្រូវអោយតារាកិត្តិយសទាំងបួនរូបបំពេញមានដូចជា ហ្គេមទី ១ តោះផ្លុំទៀន ហ្គេមទី ២ តោះច្រៀង ហ្គេមទី ៣ ចង់បានអី និងហ្គេមទី ៤ IQ។
ចង់ដឹងថា សប្តាហ៍នេះមានភាពរីករាយយ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនានៅក្នុងកម្មវិធី «Freshy Winner» ដែលនឹងផ្សាយជូនទស្សនានៅថ្ងៃ សៅរ៍ ទី ១៨ ខែ មីនា វេលាម៉ោង ៧:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន និង App PNN Plus៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០%
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី