© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ទស្សនិកជនប្រាកដជាបានស្គាល់រួចមកហើយពីតារាកំប្លែងស្រីកំពុងមានឈ្មោះបោះសំលេងនៅក្នុងវិស័យសិល្បៈអ្នកនាង ស្រីអ៊ីត នឹងមានវត្តមាននៅក្នុងកម្មវិធី «អ្នកជិតខាង» ដោយមកបង្ហាញពីជីវភាពមុន និងក្រោយបានក្លាយជាតារាកំប្លែងជូនដល់អ្នកគាំទ្របានទស្សនាក្នុងសប្តាហ៍នេះ។
ជាចុងក្រោយ ដំណើរជីវិតរបស់ ស្រីអ៊ីត ពីតារាចម្រៀងភ្លេងការ ទៅជាតារាកំប្លែងល្បី គឺជាសក្ខីភាពបញ្ជាក់ពីទេពកោសល្យ និងការតាំងចិត្តរបស់នាង។ ស្រីអ៊ីត បានបង្ហាញថាដោយការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ ព្រមទាំងមានឳកាស ទើបអាចចាប់យកអាជីពជាអ្នកកំប្លែងបាន ធ្វើអោយជីវភាពកាន់តែប្រសើរជាងមុន។
ក្រៅពីបង្ហាញពីការតស៊ូរហូតទទួលបានកេរ្តិ៍ឈ្មោះល្បីដល់សព្វថ្ងៃ ស្រីអ៊ីត នឹងមានអ្វីបន្ថែមទៀត ដើម្បីអោយកម្មវិធីកាន់តែមានសប្បាយរីករាយ? សូមកុំភ្លេចរង់ចាំតាមដានទស្សនាក្នុងកម្មវិធី «អ្នកជិតខាង» នៅថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ៩:០០ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន និង App PNN Plus៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី