© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
តាំងពីដើមមក ដានីន គឺជាមនុស្សម្នាក់ដែលតែងតែបង្ករព្យុះភ្លៀងដល់មនុស្សជុំវិញខ្លួនជាពិសេស អេឡា ផ្ទាល់ ដោយនាងព្យាយាមរិះរកល្បិចកលយ៉ាងណា ធ្វើអោយខ្លួនឯងឈ្នះគ្រប់ពេល។ ប៉ុន្តែជាក់ស្តែង អេឡា មានអ្នកនៅចាំជួយផងដែរ ទើបមិនងាយរងគ្រោះក្រោមការឈ្នានីសរបស់ ដានីន។
ក្រោយចាកចេញពីផ្ទះ អេឡា ដោយសារចរឹកមិនកែ និងនៅចាំធ្វើបាប អេឡា នោះ ធ្វើអោយ ដានីន កាន់តែពិសពុលជាងមុន ដោយប្រើល្បិចធ្វើជាចិត្តត្រជាក់ ព្យាយាមចូលទៅជិត ខេមរឹទ្ធ ដើម្បីធ្វើអោយ អេឡា ប្រច័ណ្ឌ ហើយថែមទាំងបញ្ចុះបញ្ចូលអោយ នីម៉ូ តាមញ៉ែ អេឡា ទៀតផង។ ក្រៅពីធ្វើអោយទំនាក់ទំនងរវាង អេឡា និង ខេមរឹទ្ធ ប្រេះស្រាំ ដានីន ថែមទាំងបំបែកស្នេហារបស់ មុដា និង ដេវីត ម្តងទៀត ដើម្បីធ្វើអោយខ្លួនឯងឈ្នះគ្រប់គ្នាដែលស្អប់នាង។
តើពេលណាទើបការឈ្នានីសរបស់ ដានីន បានបញ្ចប់ បើនាងនៅតែយកជំងឺរបស់ខ្លួន ធ្វើជាលេសធ្វើបាបអ្នកដទៃបែបនេះ? ចង់ជ្រាបកាន់តែច្បាស់ សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង«លួចស្នេហ៍គូដណ្តឹង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន និង App PNN Plus ពីថ្ងៃ ចន្ទ ដល់ ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ០៨ យប់តទៅ៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី