© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
បន្ទាប់ពីសង្គ្រាមរវាងស្តេច ឆាវ និងកុលសម្ព័ន្ធ យៀកប៉ី បានបញ្ចប់ដោយខាងស្តេច ឆាវ ជាអ្នកឈ្នះ ទើបធ្វើអោយប្រជាជននៅក្នុងកុលសម្ព័ន្ធទាំងអស់បានក្លាយជាទាសករ រួមទាំង យៀកជឺ ផងដែរ ប៉ុន្តែនាងបានប្រើប្រាជ្ញាឈ្លាសវៃរហូតបានក្លាយជាមន្ត្រីផ្នែកតារាសាស្ត្រក្នុងរាជវាំង ដោយ លីសៀវមីង បានប្តូរឈ្មោះនាងទៅជា ប៉ាយលូ។ ចំណែកឯឪពុករបស់នាង ត្រូវធ្លាក់ខ្លួនឈឺធ្ងន់ បន្ទាប់ពីប្រើយុទ្ធសិល្ប៍ចុងក្រោយ ដើម្បីសម្លាប់ លីសៀវមីង។
ជំងឺកាន់តែធ្ងន់ធ្ងររហូតដល់ដឹងថាខ្លួនមិនអាចរស់នៅបន្តបាន ទើប តាយៀនគូ បានប្រាប់ពីជោគវាសនារបស់ យៀកជឺ ដោយបាននិយាយថា ទោះបីជា អ៊ីអ៊ូយ៉ូវ ល្អនឹងនាងយ៉ាងណាក៏ នៅពីក្រោយខ្នងនាងមានតែស្តេច ឆាវ ប៉ុណ្ណោះ។ ពាក្យសម្តីទាំងនេះ បានបង្ហាញអោយឃើញថា ជោគវាសនារបស់ យៀកជឺ កើតមកជាគូនឹងស្តេច ឆាវ។ តើពាក្យសម្តីទាំងនេះជាការពិតឬ?
ក្រោយបានមករស់នៅក្នុងរាជវាំង ធ្វើអោយ យៀកជឺ ដែលមានឈ្មោះថ្មីថា ប៉ាយលូ កាន់តែមានភាពស្និតស្នាលជាមួយស្តេច ឆាវ តើសម្ព័ន្ធភាពអាចក្លាយជាស្នេហាដែរទេ? ចង់ជ្រាបកាន់តែច្បាស់ សូមកុំភ្លេចរងចាំទស្សនាភាពយន្តភាគចិនរឿង «ពន្លឺតារានិករស្នេហ៍» ដែលនឹងមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន និង App PNN Plus រៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ ចាប់ពីវេលាម៉ោង ១២ ថ្ងៃត្រង់តទៅ៕
ដោយ៖ សុវណ្ណនី