© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ត្រឹមភាគដំបូង ចាស្មីន មានបញ្ហាទៅហើយចំពោះរឿងបេះដូង ដោយនាងមានសង្សារម្នាក់ ដែលជាមេធាវី ប៉ុន្តែគូស្នេហ៍របស់ ចាស្មីន ហាក់ដូចជាចង់ប្រែចិត្តពីនាងបន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល ៤ ឆ្នាំ ព្រមទាំងមានរឿងអាស្រូវស្រលាញ់ភេទដូចគ្នាជាមួយអ្នកស្រី ទេពី។ នៅក្នុងភាគទី ១ នេះដែរ ដោយសារមើលឃើញថា ចាន់ធី ហៅ ឃីតធី និង ថាវ៉ាត់ ហៅ ហ្សិញ មករកការងារធ្វើក្នងផាប់ ដែលខ្លួនកំពុងច្រៀង ទើបជួយនិយាយអោយអ្នកទាំងពីរបានច្រៀងនៅក្នុងផាប់ជាមួយនាងដែរ។
ដូចដែលទស្សនិកជន បានទស្សនារួចមកហើយថា ទង្វើរបស់លោកស្រី ទេពី មកលើ ចាស្មីន មានភាពស្និតស្នាលខុសប្លែកពីធម្មតា ដោយតាមជួយ សំលឹងមើលនាងក្នុងអារម្មណ៍ជ្រាលជ្រៅក្នុងន័យស្នេហា។ ទង្វើរបស់លោកស្រី ទេពី ដែលធ្វើមកកាន់ ចាស្មីន ទើបធ្វើអោយមនុស្សជុំវិញខ្លួន បានលាន់មាត់ថា អ្នកស្រីគឺជាមនុស្សស្រលាញ់ភេទដូចគ្នា ទាំងដែលអ្នកស្រី ទេពី មានគ្រួសាររួចមកហើយ។
តើការពិតនៅពីក្រោយខ្នងទង្វើល្អរបស់លោកស្រី ទេពី ទៅលើ ចាស្មីន ជាអ្វីអោយប្រាកដ? ចង់ជ្រាបកាន់តែច្បាស់ សូមកុំភ្លេចរងចាំទស្សនាក្នុងភាពយន្តភាគខ្មែររឿង«សង្គ្រាមមហិច្ឆតា» មានផ្សាយជូនទស្សនាចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៧ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី