© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កម្មវិធី «គ្រួសាររីករាយ» តែងតែផ្តល់ភាពសប្បាយរីករាយជូនដល់ទស្សនិកជនតាមរយៈការបំពេញវិញ្ញាសារពីមួយវគ្គទៅមួយវគ្គ ដោយតារាកិត្តិយស ថែមទាំងបង្ហាញពីភាពវ័យឆ្លាតរបស់កុមារ និងបង្ហាញពីក្តីស្រលាញ់រវាងឪពុកម្តាយនឹងកូនៗជាទីស្រលាញ់។ ក្នុងសប្តាហ៍នេះដែរ វត្តមានរបស់អូន សយ សៀនហួយ និងលោកប៉ាអ្នកម៉ាក់ នឹងមកបង្ហាញពីការសហការណ៍គ្នាក្នុងការបំពេញវិញ្ញាសារ ដើម្បីទទួលបានរង្វាន់ជាច្រើនពីកម្មវិធី។
នៅក្នុងការលេងហ្គេមនេះដែរ អ្នកទាំងបីត្រូវសហការណ៍គ្នាដើម្បីបំពេញវិញ្ញាសារហ្គេមពីមួយវគ្គទៅមួយវគ្គ ដើម្បីទទួលបានរង្វាន់។ គួរបញ្ជាក់ដែរថា កម្មវិធី «គ្រួសាររីករាយ» មានវិញ្ញាសារចំនួន ៥ ដើម្បីអោយតារាកិត្តិយសគោះប៊ូតុង ថាអាចប៉ះវិញ្ញាសារមួយណាក្នុងចំណោមវិញ្ញាសារទាំង ៥។ តើសប្តាហ៍នេះ សៀនហួយ ទទួលបានវិញ្ញាសារអ្វីខ្លះ?
តើគ្រួសាររបស់អូន សយ សៀនហួយ អាចសហការណ៍បានល្អយ៉ាងណានោះ? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី «គ្រួសាររីករាយ» ចាក់ផ្សាយនៅថ្ងៃ អាទិត្យ ទី ១២ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ៧:៣០នាទីយប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីឌីអូនៅខាងក្រោម៖
ដោយ៖ សុវណ្ណនី