© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
សប្តាហ៍នេះ កម្មវិធី «Freshy Winner» នៅតែបន្តផ្តល់ភាពសប្បាយរីករាយតាមរយៈការលេងល្បែងកំសាន្តជាច្រើនពីតារាកិត្តយសទាំងបួនរូប ដែលមិនធ្វើអោយអ្នកទស្សនាខកបំណងឡើយ។ កាន់តែពិសេសទៅទៀតនោះធានាថា ទស្សនិកជនពិតជាមិនខកបំណងជាមួយវត្តមានរបស់តារាកិត្តិយស ដោយសារអ្នកទាំងបួន មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ ថែមទាំងពូកែកំប្លុកកំប្លែងគួរអោយចង់សើចទៀតផង។
វត្តមានតារាកិត្តិយសលោក ចក្រី និងកញ្ញា ស្រីលីស នៅក្នុងសប្តាហ៍នេះស្ថិតនៅក្នុងក្រុម ទឹកប៉ោម។ ចំណែកឯលោក រ៉េម៉ុន និងកញ្ញា ស៊ីនឌី ស្ថិតនៅក្នុងក្រុម ក្រូចច្របាច់។ នៅក្នុងសប្តាហ៍នេះដែរមានហ្គេម ៤ ដែលតម្រូវអោយតារាកិត្តិយសទាំងបួនរូបបំពេញមានដូចជា ហ្គេមទី ១ ស៊ុតបាល់ចង្កេះ ហ្គេមទី ២ តោះផ្លុំទៀន ហ្គេមទី ៣ ចង់ទៅណា និងហ្គេមទី ៤ IQ។
ចង់ដឹងថា សប្តាហ៍នេះសប្បាយយ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនានៅក្នុងកម្មវិធី «Freshy Winner» ដែលនឹងផ្សាយជូនទស្សនានៅថ្ងៃ សៅរ៍ ទី ១១ ខែ មីនា វេលាម៉ោង ៧:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០%
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី