© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
បង្ហាញពីគំនុំសងសឹករបស់នារីទន់ជ្រាយ និងមានភាពស្មោះត្រង់ម្នាក់ ដែលត្រូវបានបុរសជាទីស្រលាញ់បោកប្រាស់បេះដូង ថាខ្លួនមិនមានភរិយា ថែមទាំងស្ទើរតែមិនរួចជីវិតពីការតាមសម្លាប់របស់ភរិយាគូស្នេហ៍ បានកែប្រែទាំងចិត្ត និងរូវរាង ដើម្បីដាក់ទណ្ឌកម្មទៅលើមនុស្សដែលធ្លាប់បានធ្វើបាបនាងពីមុន។
ភាពយន្តភាគ«ពិសស្នេហ៍» បាននិយាយអំពីស្នេហាស្មោះត្រង់របស់នារីស្លូតបូត ព្រមទាំងងាយទទួលរងការធ្វើបាបពីសំណាក់មនុស្សជុំវិញខ្លួន ដោយសារភាពចិត្តល្អរបស់នាង។ ដំណើររឿងបានបង្ហាញពីការតាមសងសឹករបស់ ប៉ារីឆាត ជាមនុស្សស្រី ដែលបានកែប្រែមុខមាត់ថ្មី បន្ទាប់ពីជួបគ្រោះថ្នាក់ស្ទើរតែបាត់បង់ជីវិត។
ទ្រីត ជាមនុស្សប្រុសសង្ហា និងជាអ្នកមាន គឺជាអតីតគូស្នេហ៍របស់ ប៉ារីឆាត ដែលមានទំនាក់ទំនងស្នេហាជាមួយមនុស្សស្រីជាច្រើន មិនលើកលែងសូម្បីតែបងថ្លៃរបស់ខ្លួន។ គ្រប់ពេលដែល ទ្រីត លួចមានទំនាក់ទំនងជាមួយមនុស្សស្រីខាងក្រៅ ត្រូវបានប្រពន្ធវាយប្រហារតែលើខាងមនុស្សស្រី ទើបធ្វើអោយទង្វើទាំងនេះក្លាយជាទម្លាប់របស់ ទ្រីត មិនអាចកែបាន។
ការត្រឡប់មកវិញ ដោយក្លាយជាមនុស្សថ្មី ស្អាត ឆ្លាត ពូកែរបស់ ប៉ារីឆាត ដើម្បីសងសឹកទៅគ្រួសាររបស់ ទ្រីត តម្រូវអោយមានការប្រជែងគ្នា ប្រើល្បិចកល ដើម្បីយកឈ្នះ ចុងក្រោយ ទ្រីត ក៏បានលង់ស្រលាញ់ទៅលើនាងម្តងទៀត ប៉ុន្តែលើកនេះ គឺជាស្នេហាបង្កប់ដោយគំនុំ។ ចង់ដឹងថា សាច់រឿងពេញល្អមើលយ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយជូនទស្សនាជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ក្នុងរឿង «ពិសស្នេហ៍» ចាប់ពីថ្ងៃ ចន្ទ ទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង ០៦ យប់តទៅ៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី