© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ក្រោយពីបានដឹងថា វ៉ាន ជាអ្នកនៅពីក្រោយខ្នងរឿង នីម៉ូ ចង់អោយឪពុកម្តាយត្រូវរ៉ូវគ្នាវិញ ដើម្បីចង់ឈ្នះខ្លួន ប៊ីម ក៏បានសម្រេចចិត្តរៀបការជាមួយលោក ឆាត ដែលជាចៅហ្វាយខ្លួនភ្លាមៗ ដោយមិនបានពិចារណាអោយហ្មត់ចត់ឡើយ។
បន្ទាប់ពីប្រកាសរៀបការជាមួយអ្នកផ្សេង និក បានត្រឹមតែខូចចិត្ត ហើយព្យាយាមធ្វើខ្លួនអោយឃ្លាតឆ្ងាយពី ប៊ីម ស្របពេលដែល វ៉ាន ត្រូវបានចៅហ្វាយ ណាម ត្រៀមនឹងដេញចេញ ទើបធ្វើអោយ និក ទទួល វ៉ាន ទៅធ្វើការជាមួយ ដើម្បីកុំអោយ វ៉ាន បាត់បង់ការងារ។
ភាពស្និតស្នាលរវាង វ៉ាន និង និក បានធ្វើអោយ ប៊ីម មានចិត្តប្រច័ណ្ឌទាំងដែលខ្លួនកំពុងជិតរៀបការជាមួយអ្នកផ្សេង។ តើការរៀបការរបស់ ប៊ីម អាចផ្តល់សុភមង្គលអោយខ្លួនបានទេ បើបេះដូងនៅមិត្តស្និតរបស់ខ្លួន? សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «មិត្តចិត្តសត្រូវ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ពីថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៩ យប់តទៅ៕
ទស្សនាវីឌីអូនៅទីនេះ៖
ដោយ៖ សុវណ្ណនី