© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ជាប់ជំពាក់បំណុលជីវិតតាំងពីជំនាន់ម្តាយឪពុករហូតក្លាយជាសន្យារៀបចំទុកដាក់កូនៗអោយបានជាគូនឹងគ្នា។ អេឡា និង ខេមរឹទ្ធ បានភ្ជាប់ពាក្យនឹងគ្នាតាំងពីមិនទាន់ដឹងក្តី ដោយសារតែឪពុកបង្កើតរបស់ ខេមរឹទ្ធ មានជំងឺរហូតដល់ស្លាប់ ទើបធ្វើអោយឃ្លាតឆ្ងាយទំនាក់ទំនងរវាងគ្រួសារទាំងពីរ។
ការជួបគ្នាចៃដន្យ និងបានលង់ស្រលាញ់គ្នាទៅវិញទៅមក ដោយមិនដឹងថាខ្លួនជាគូដណ្តឹងគ្នា ទើបធ្វើអោយឈឺចាប់រៀងខ្លួន។ ប៉ុន្តែពេលដឹងថា ជាគូដណ្តឹងនឹងគ្នាហើយ ក៏មានឧសគ្គ ព្រោះមានប្អូនប្រុសតែម្នាក់ មកសុំមនុស្សជាទីស្រលាញ់ពីខ្លួន។
ការជំពាក់គុណ និងជាប់ពាក្យសន្យាកាលពីក្មេងៗរបស់អ្នកទាំងពីរ តើ ខេមរឹទ្ធ នឹងព្រមតាមសំណើររបស់ គិរី ដែរទេ? សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង«លួចស្នេហ៍គូដណ្តឹង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ពីថ្ងៃ ចន្ទ ដល់ ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីឌីអូនៅទីនេះ៖
ដោយ៖ សុវណ្ណនី