© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
នៅក្នុងភាគដំបូងនេះ សាច់រឿងបាននិយាយអំពីការចាប់កំណើតម្តងទៀតរបស់ ស៊ូ អ៊ីងអ៊ីង។ ការចាប់កំណើតម្តងទៀតរបស់នាង ត្រូវបានជួយពីបុត្រាស្តេចនាគ ដោយសារនាងមិនបានដកដង្ហើម ទើបឪពុកបានបន់ស្រន់ទៅកាន់ស្តេចនាគ ដើម្បីជួយសង្គ្រោះជីវិតកូនស្រី ទីបំផុតនាងក៏បានរស់រានមានជីវិត។
និស្ស័យស្នេហ៍ពីអតិតជាតិ បានធ្វើអោយ និន ស៊ីវយួយ បានរើទីលំនៅមកនៅក្បែរ ស៊ូ អ៊ីងអ៊ីង ដោយ ស៊ីវយួយ បានត្រឹមតែសង្ស័យថា អ៊ីងអ៊ីង ជាមនុស្សស្រីដែលខ្លួនបានស្រលាញ់តាំងពី ៥០០ ឆ្នាំមុន ព្រមទាំងជាអ្នកមានវត្ថុទិព្ទរបស់ខ្លួនផងដែរ។
ស៊ីវយួយ អាចនឹងដឹងថា អ៊ីងអ៊ីង គឺជាមនុស្សដែលខ្លួនបានតាមរកអស់រយៈពេល ៥០០ ឆ្នាំនៅពេលណា? សូមកុំភ្លេចណា រងចាំទស្សនានៅក្នុងរឿង «ស្នេហ៍ក្រោមតំណក់ទឹកភ្លៀង» ដែលផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅរៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ សុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់តទៅ៕
ដោយ៖ សុវណ្ណនី