© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
កម្មវិធីតន្ត្រីបែបរ៉កដ៏ធំប្រចាំឲ្យស្ថានីយទូរទស្សន៍ ភីអិនអិន «Boostrong Power Plus» ល្ងាចនេះ ទស្សនិកជន នឹងទទួលបានចំណីអារម្មណ៍រំភើបប្លែករីករាយទ្វេរដងទៀតហើយជាមួយតារាចម្រៀងស្រីវ័យក្មេងកំពុង ពេញនិយម ក្នុងស្រទាប់យុវវ័យចំនួន ៤ ដួង។
តារាចម្រៀងស្រីវ័យក្មេងទាំង ៤ រូប ដែលនឹងមកបង្ហាញវត្តមានជាពិសេសនៅលើឆាកតន្ត្រី ភីអិនអិន នាល្ងាចថ្ងៃ សៅរ៍ ទី ២១ ខែ មករា ឆ្នាំ ២០២៣ នេះ មានដូចជាកញ្ញា យូរី កញ្ញា រ៉េត ស៊ូហ្សាណា កញ្ញា ប្រេម៉ា និង អូនមាស។
តារាចម្រៀងល្បីឈ្មោះទាំង ៤ រូបខាងលើនឹងបង្ហាញទឹកដមសំនៀង និងក្បាច់រាំថ្មីប្លែករបស់ពួកគេរៀងៗខ្លួន ដើម្បីញាំងឱ្យកម្មវិធីតន្ត្រីដ៏ធំមួយនេះកាន់តែសប្បាយរីករាយ អមជាមួយផ្ទាំងទស្សនីយភាពប្លែកៗជាច្រើនទៀតដូចជាការសម្តែងម៉ុងសាយ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិនផងដែរ ធានាថាទស្សនិកជនប្រាកដជាមិនខកបំណងនោះទេ។
សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ក្នុងកម្មវិធី «Boostrong Power Plus» នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃ សៅរ៍ ទី ២១ ខែ មករា ឆ្នាំ ២០២៣ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីល្ងាចតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សុវណ្ណនី