© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ការពិតត្រូវបានលាតត្រដាង ដោយសារតែបាត់បង់ការចងចាំតាំងពីក្មេង ចាវឈ័ង បានដឹងថាខ្លួនជាម្ចាស់តូចនោះទេ ដោយរស់នៅលាក់ឈ្មោះ លាក់ត្រកូល ដើម្បីគេចពីឃាតករបឹទមុខខ្មៅ។
ទីបំផុតបងប្រុសទេវតារបស់ សានឈី គឺជា ចាវឈ័ង។ ចំណែកឯការពិត ចាវឈ័ង គឺជាម្ចាស់តូចនោះ សានឈី ក៏ជាអ្នកបានដឹងមុនគេដែរ ដោយហេតុថា នាងគឺជាមនុស្សឆ្លាត អាចដោះស្រាយបានគ្រប់រឿងក្តី ព្រមទាំងអាចលាតត្រដាងពីអាថ៌កំបាំងដែលបានកកប់ចោលតាំងពីវ័យក្មេងផងដែរ។
ចុងបញ្ចប់ ចាវឈ័ង និង សានឈី បានរៀបមង្គលការម្តងទៀត រួមជាមួយអ្នកនាងតូច និងអ្នកប្រុស ប៉ាយ។ ទោះបីជារឿងគ្រប់យ៉ាងបានបញ្ចប់ដោយសុភមង្គលក៏ពិតមែន ប៉ុន្តែទម្រាំអ្នកទាំងពីរបាននៅជាមួយគ្នា បានជួបបញ្ហា និងឧសគ្គជាច្រើន។
បន្ទាប់ពីបានទស្សនាភាពយន្តភាគ«អ្នកស៊ើបការណ៍ស្រី ធានសានឈី» ចប់មក តើអ្នកទស្សនាយល់យ៉ាងណាដែរ?
ដោយ៖ សុវណ្ណនី