© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ជាតារាសម្តែងជំនាន់ថ្មី ក្រសោបបានភាពល្បីល្បាញត្រឹមរយៈពេលខ្លី តាមរយៈសមត្ថភាពក្នុងការសម្តែង និងសម្រស់ស្រស់ស្អាត ហ្វាហ្វា មានវត្តមានក្នុងកម្មវិធី«អ្នកជិតខាង» សប្តាហ៍នេះ។
ក្នុងពេលថ្មីៗនេះ ហ្វាហ្វា ពិតជាមានសន្ទុះកេរ្តិ៍កាន់តែខ្លាំង បន្ទាប់ពីតារាស្រីរូបនេះបានថតភាពយន្តបែបស្រើបស្រាល ដោយមានការចែករំលែកក្នុងបណ្តាញសង្គមជាច្រើន ព្រមទាំងមានមតិល្អ និងមតិមិនលើមកលើរូបនាង។
ដើម្បីស្រាយនូវចម្ងល់របស់មហាជន ហ្វាហ្វា បានចូលរួមក្នុងកម្មវិធី ដើម្បីបកស្រាយទាំងទឹកភ្នែកពីមូលហេតុដែលនាំអោយថតភាពយន្តបែបស្រើបស្រាលមួយនេះ។
ពាក់ព័ន្ធនឹងកិច្ចសម្ភាសន៍ទាំងស្រុងរបស់កញ្ញា ហ្វាហ្វា ក្នុងកម្មវិធី «អ្នកជិតខាង» កុំភ្លេចរង់ចាំតាមដានទស្សនានៅថ្ងៃ សៅរ៍ ទី ២១ ខែ មករា ឆ្នាំ ២០២៣ វេលាម៉ោង ៩:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីឌីអូនៅទីនេះ៖
ដោយ៖ សុវណ្ណនី