© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
កុមារាគួរអោយស្រលាញ់ លន ដារិ បង្ហាញវត្តមាននៅក្នុងកម្មវិធី«គ្រួសាររីករាយ» សប្តាហ៍នេះ ពិតជាបង្កើនភាពសប្បាយរីករាយទ្វេដង ដោយសារកាយវិការក្នុងការលេងហ្គេម ក៏ដូចជាសកម្មភាពក្រមិចក្រមើមនឹងធ្វើអោយអ្នកទស្សនាមិនខកបំណងឡើយ។
សប្តាហ៍នេះដែរ ដារិ បានដឹកដៃម៉ាក់ មកលេងក្នុងកម្មវិធីដោយមានភាពរួសរាយ និងស្វាហាប់ ព្រមទាំងឆ្លាតវាងវៃក្នុងការបំពេញវិញ្ញាសារពីមួយវគ្គទៅមួយវគ្គ ធ្វើអោយពិធីករ និងពិធីការិនីក៏ដូចជាកម្មវិធីទាំងមូលមានការស្ងើចសរសើរកុមារាតូចនេះមិនដាច់ពីមាត់។
តើ ដារិ ពូកែយ៉ាងណានោះសម្រាប់សប្តាហ៍នេះ? ក្នុងនោះដែរ ដារិ ក៏បានទទួលវិញ្ញាសារបីដូចជា វិញ្ញាសារទី ១ គូ វិញ្ញាសារទី ២ ជីវហារវិញ្ញាណ និងវិញ្ញាសារទី ៣ សោតវិញ្ញាណ។ កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី «គ្រួសាររីករាយ» ចាក់ផ្សាយនៅថ្ងៃ អាទិត្យ ទី ២២ ខែ មករា ឆ្នាំ ២០២៣ វេលាម៉ោង ៧:៣០ នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីឌីអូនៅទីនេះ៖
ដោយ៖ សុវណ្ណនី