© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បន្ទាប់ពីប្តូរវ៉ាលីរៀងខ្លួនដែលបានច្រឡំពេលដែលទើបតែចុះពីយន្តហោះ មុនី និង នីរ៉ា បានចាប់ផ្តើមធ្វើការងារ ដោយ មុនី ត្រូវបានលោកយាយតែងតាំងអោយធ្វើជាប្រធានក្រុមហ៊ុន ចំណែកឯ នីរ៉ា ក៏បានដាក់ពាក្យចូលប្រលងធ្វើជាចុងភៅប្រចាំគ្រួសារ មុនី។
ក្នុងមុខតំណែងជាប្រធានក្រុមហ៊ុន ដែលលោកយាយរបស់ មុនី បានតែងតាំងដោយមិនបានសួរយោបល់ពីអ្នកគ្រប់គ្រងតាមផ្នែកផ្សេងៗជាពិសេសលោក ដែត ត្រូវជាបងថ្លៃរបស់ មុនី ហាក់ដូចជាមិនពេញចិត្តនឹងតំណែងរបស់ មុនី ឡើយ។
នីរ៉ា បន្ទាប់បញ្ចប់ការសិក្សាពីបរទេស ៤ ឆ្នាំមក នាងក៏បានចាប់អារម្មណ៍ជាខ្លាំងទៅលើចម្អិនម្ហូប ហើយក៏បានសុំឪពុកម្តាយ បើកហាងអាហារដែលជាក្តីស្រម៉ៃរបស់ខ្លួន ប៉ុន្តែបែរជាត្រូវម្តាយឪពុកបដិសេធ ដោយពួកគាត់ចង់អោយនាងមានការងារដែលល្អជាងនេះ ព្រោះការងារជាចុងភៅពិបាកជាងការងារនៅក្នុងការិយាល័យ។ ដូច្នេះហើយទើបធ្វើអោយ នីរ៉ា កុហកឪពុកម្តាយថា ធ្វើការនៅក្នុងក្រុមហ៊ុនមួយដោយមិនមានពេលសម្រាកត្រឡប់មកផ្ទះដូចការងារទូទៅ ដើម្បីជាលេសបានមកធ្វើការងារជាចុងភៅនៅផ្ទះលោកស្រី នារីរ័ត្ន។
បញ្ហាបានចាប់ផ្តើមស្របពេលដែលអ្នកទាំងពីរចូលធ្វើការដំបូង។ តើ មុនី និង នីរ់ា អាចដោះស្រាយបញ្ហារបស់ខ្លួនបានដែរទេ? ចង់ដឹងថា សាច់រឿងពេញ សូមកុំភ្លេចរង់ចាំទស្សនានៅក្នុងរឿង «កូនចៅក្លែងក្លាយ ប៉ះចៅហ្វាយកំពូលកូរ» ដែលផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅរៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ សុក្រ វេលាម៉ោង ០៧ យប់តទៅ៕ )
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សុវណ្ណនី