© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ជាអ្នកម៉ាក់ដែលស្រលាញ់កូនខ្លាំង ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីអោយកូនៗរបស់ខ្លួនទទួលបានជោគជ័យ។ ព្រីម៉ា, ណារី និង សារិនតា ទោះបីជាមិនសូវត្រូវគ្នា ជួបមុខគ្នាពេលណាក៏តែងតែប៉ះសម្តីគ្នាចង់ឈ្នះរៀងៗខ្លួន ប៉ុន្តែអ្នកម៉ាក់ទាំងបីនៅតែសហការណ៍បានយ៉ាងល្អក្នុងការលេងហ្គេមទៅតាមគោលការណ៍ដែលអ្នកគ្រូបានដាក់វិញ្ញាសារ។
នៅក្នុងភាគទី ២ នេះដែរ យើងក៏បានទស្សនារួចហើយដែរ ឃើញថាអ្នកម៉ាក់ស្រស់ស្អាតទាំងបីបានជ្រុលខ្លួនពាក់ព័ន្ធជាមួយរឿងក្តីឃាតកម្មដោយចៃដន្យ ហើយរឿងរ៉ាវក៏កាន់តែរីករាលដាលធំឡើង ដោយជនល្មើសបានធ្វើការគំរាមកំហែង ព្រីម៉ា ជាមនុស្សដំបូង។
តើមុខសញ្ញាបន្ទាប់អាចជា ណារី និង សារិនតា ដែរទេ ដែលត្រូវជនល្មើសអាថ៌កំបាំងគំរាមកំហែង? ចង់ជ្រាបកាន់តែច្បាស់ សូមកុំភ្លេចរង់ចាំទស្សនានៅក្នុងរឿង «អ្នកម៉ាក់ជាទីស្រលាញ់» ដែលចាប់ផ្តើមផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃ ចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹកតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សុវណ្ណនី