© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
សាច់រឿងបែបកំប្លែង លាយឡំជាមួយមនោសញ្ចេតនា ស្នេហារវាងចៅហ្វាយនឹងកូនចៅបន្លំខ្លួន ក្នុងរឿង «កូនចៅក្លែងក្លាយ ប៉ះចៅហ្វាយកំពូលកូរ» ជាចំណងដៃថ្មីរបស់ ភីអិនអិន ជូនដល់អ្នកគាំទ្រ បានមកដល់ថ្ងៃចាក់បញ្ចាំងជាផ្លូវការហើយ។
ដូចដែលយើងបានទស្សនាវីឌីអូខ្លីរួចមកហើយថា រឿងភាគថ្មីនេះ ពិតជាប្លែកជាសាច់រឿងបែបកំប្លែង បានរួមបញ្ចូលជាមួយស្នេហារវាងចៅហ្វាយប្រុសសង្ហា និងចុងភៅមាត់ដាច ដែលមិនចេះកោតក្រែងចិត្តចៅហ្វាយ ឃើញអ្វីក៏ថានោះ។ ក្នុងរឿងភាគថ្មីនេះដែរ លោកអ្នកទស្សនាក៏បានជួបជាមួយ Idol ក្នុងដូងចិត្តរបស់លោកអ្នកដូចជា៖ តារាសម្តែងសាច់ដុំលោក ទ្រី តារាវុធ ដែលសម្តែងជាតួអង្គ មុនី, កញ្ញា គង់ ចាន់ស្រីដែន សម្តែងជាតួអង្គ នីរ៉ា និងទេពី, កញ្ញា សាយ ចាន់រាសី, លោក កែន វាសនា, លោក លាង ឧត្តម រួមជាមួយតារាសម្តែងជើងចាស់ និងពន្លកថ្មីជាច្រើនរូបទៀត។
នៅក្នុងវីឌីអូខ្លីនៃភាគដំបូង ដែលត្រូវចាក់បញ្ចាំងនៅយប់នេះ ក៏បានបង្ហាញថា មុនី ជាបុរសសង្ហា កើតក្នុងត្រកូលអ្នកមានស្តុកស្តម្ភ ដែលមានលោកយាយតាមចិត្តគ្រប់ពេលដែរ។ ភាពសម្បូរសប្បាយនេះហើយ ដែលធ្វើអោយ មុនី មានចរិកយកតែចិត្តខ្លួនឯង។
នៅក្នុងភាគដំបូងនេះដែរ មុនី និងនីរ៉ា ក៏បានជួបគ្នា និងច្រឡំវ៉ាលីគ្នា ជាចំណុចចាប់ផ្តើមនៃទំនាក់ទំនងរបស់ចៅហ្វាយកំពូលកូរ និងកូនចៅមហាឆ្នាស់។ ចង់ដឹងថា សាច់រឿងពេញនៃភាគដំបូងបែបណា សូមកុំភ្លេចរង់ចាំទស្សនានៅក្នុងរឿង «កូនចៅក្លែងក្លាយ ប៉ះចៅហ្វាយកំពូលកូរ» ដែលចាប់ផ្តើមផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃ សុក្រ ទី ២៥ ខែ វិច្ឆិកា ឆ្នំា ២០២២ ( ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់តទៅ៕ )
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សុវណ្ណនី