© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅថ្ងៃ អាទិត្យ ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ ប្អូនៗពីរូបដែលមានជំនាញខុសគ្នា នឹងឡើងមកបង្ហាញសមត្ថភាពដែលខ្លួនមានទៅកាន់គណៈកម្មាការទាំងបីរូបមានដូចជាលោក វិចិត្រ កញ្ញា សុភ័ក្រកុសុម៉ា និងកញ្ញា រ៉ូលីន ដើម្បីធ្វើការវិនិច្ឆ័យ និងដាក់ពិន្ទុពីការសម្តែងរបស់កុមារទាំង ២ រូប។ កុមារីឈ្មោះថា សៅ ម៉ារី អេនជេឡា បង្ហាញសមត្ថភាពដើរម៉ូដ និងបង្ហាញក្បាច់រាំបែប K-Pop និងកុមារាឈ្មោះថា ឡា សុវណ្ណរឹទ្ធ បង្ហាញសមត្ថភាពវាយសី។
យើងតាមរយៈវីដេអូខ្លីដែល ភីអិនអិន ទើបតែបានផុសនៅមុននេះបន្តិច ប្អូនទាំងពីរពិតជាធ្វើបានល្អ និងមានភាពប៉ិនប្រសប់ក្នុងការបង្ហាញសមត្ថភាពរបស់រៀងៗខ្លួន ប៉ុន្តែនៅមិនទាន់ដឹងនៅឡើយថា តើការសម្តែង ក៏ដូចជាបញ្ចេញការបញ្ចេញសមត្ថភាពរបស់ប្អូនទាំងពីរអាចទាក់ចិត្តគណៈកម្មាការទាំងបីដួងអោយនិយាយពាក្យថា «តូច ខ្លឹម ខ្លាំង» បានឬក៏អត់នោះទេ។
ចង់ដឹងថា កុមារី និងកុមារាទាំងពីររូបធ្វើបានល្អកម្រិតណានោះ សូមរងចាំទស្សនាការបង្ហាញសមត្ថភាពរបស់ប្អូនៗនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃ អាទិត្យ ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ១១:០០ នាទីព្រឹក។ សម្រាប់អ្នកដែលទទួលបានពាក្យថា តូច ខ្លឹម ខ្លាំង ពីគណៈកម្មាការទាំងបីរូប នឹងទទួលបានទឹកប្រាក់រហូតដល់ទៅ ១,២០០,០០០៛ (មួយលានពីរសែនរៀល)។
នាំមកជូនជាពិសេសផ្តាច់មុខដោយ Freshy Yogurt ឆ្ងាញ់ៗ ញ៉ាំមួយ បានប្រយោជន៍បី
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ សុវណ្ណនី