© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
កម្មវិធី The Wall Song Cambodia ដែលកំពុងទទួលការគាំទ្រជាខ្លាំងពីទស្សនិកជន បានចូលដល់សប្ដាហ៍ទី ៥ ហើយ។ ទស្សនិកជនពិតជាកំពុងទន្ទឹងរង់ចាំទស្សនាខ្លាំងហើយមែនទេ ដោយសប្ដាហ៍ថ្មីនេះនឹងមានវត្តមានតារាកិត្តិយស រួមនឹងតារាក្រោយជញ្ជាំងកាន់តែប្លែក និងទាក់ទាញថែមទៀត មិនចាញ់សប្ដាហ៍មុនៗនោះទេ។
ជាក់ស្ដែងនៅថ្ងៃសៅរ៍ទី ២៦ ខែ វិច្ឆិកា នេះ វត្តមានតារាកិតិ្តយសកំពុងទទួលការគាំទ្រពីទស្សនិកជនចំនួន ៣ រូប និងតារាក្រោយជញ្ជាំងសុទ្ធតែជាតារាកំពុងមានទីផ្សារ ដែលធានាថាទស្សនិកជននឹងជក់ចិត្តចាប់អារម្មណ៍ ព្រមទាំងមានភាពភ្ញាក់ផ្អើលជាមួយវត្តមានរបស់ពួកគេទាំង៦រូបក្នុងសប្ដាហ៍ទី ៥ នេះ។
តារាកិត្តិយសទាំង៣រូបសម្រាប់សប្ដាហ៍ថ្មីនេះមានដូចជា ខៃ ម្ចាស់បទ”Masrara ទឹកភ្នែក” លោក ភី សេន និងលោក ប្រពៃ រួមនឹងតារាក្រោយជញ្ជាំង៣រូបផ្សេងទៀតដែលពួកគេនឹងឡើងមកបកស្រាយបទចម្រៀង ក៏ដូចជាការទស្សយ៍ទាយតារាក្រោយជញ្ចាំង និងបង្កើតបរិយាកាសកាន់តែសប្បាយរីករាយ។
អ្វីដែលទស្សនិកជននឹងចាប់អារម្មណ៍ខ្លាំងជាគេសម្រាប់ The Wall Song Cambodia សប្ដាហ៍ទី៥នេះ គឺតារា Original ខាយ ដែលមានឈ្មោះបោះសំឡេងខ្លាំងក្នុងស្រទាប់យុវវ័យ ដែលទស្សនិកជនអាចនឹងជក់ចិត្តសម្រាប់កម្មវិធីដ៏ល្បីឈ្មោះក្នុងសប្ដាហ៍នេះ។
ចង់ដឹងថា តើតារាអាថ៌កំបាំងទាំងបីដួងនៅក្នុងកម្មវិធី «The Wall Song Cambodia» សបា្តហ៍ទី ៥ ជាតារារូបណា ហើយក្នុងចំណោមតារាកិត្តិយសទាំងបី តារារូបណាដែលអាចទាយត្រូវដៃគូខ្លួន។ ដូច្នេះសូមកុំភ្លេចរង់ចាំទស្សនាកម្មវិធី «The Wall Song Cambodia» ដែលនឹងចាក់បញ្ចាំងនៅលើកកញ្ចក់ ទូរទស្សន៍ភីអិនអិន នៅ ថ្ងៃ សៅរ៍ ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២២ ចុងសប្ដាហ៍នេះ វេលាម៉ោង ៨ យប់ដល់ម៉ោង ៩ យប់ ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ សុវណ្ណនី