© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធី«Freshy Winner» តែងតែនាំមកនូវភាពសប្បាយរីករាយដល់អ្នកទស្សនាជានិច្ច ដូចជាសប្តាហ៍នេះដែរ ក៏មានវត្តមានរបស់ស្រីស្អាត ប្រុសសង្ហាបួនរូប ដែលពូកែវោហារ ឌឺដង និងប្រកួតប្រជែងគ្នាពីមួយវគ្គទៅមួយវគ្គយ៉ាងស្វាតស្វាញ បានចាប់ដៃគ្នាមកបង្កើនភាពរីករាយដល់កម្មវិធីតាមរយៈការលេងល្បែងកំសាន្តជាច្រើន។
សម្រាប់សប្តាហ៍នេះតារាកិត្តិយសលោក ខេវ៉ាន់ ជាបុរសសង្ហារស្រអែមស្រស់ និងកញ្ញា ស្រី ពេជ្រ បានចាប់ដៃគ្នាក្នុង ក្រុមទឹកប៉ោម ។ ដោយឡែកតារាកិត្តិយសបុរសសង្ហារសាច់សខ្ចីលោក គឹមសិទ្ធ និងកញ្ញា សូលីតា ស្ថិតក្នុង ក្រុមក្រូចច្របាច់។
ចង់ដឹងថារវាង ក្រុមទឹកប៉ោម របស់បុរសសង្ហារសម្បុរស្រអែមលោក ខេវ៉ាន់ និងកញ្ញា ស្រីពេជ្រ និង ក្រុមក្រូចច្របាច់ របស់ប្រុសស្អាតសាច់សខ្ចីលោក គឹមសិទ្ធ និងកញ្ញា សូលីតា ក្រុមមួយណាដែលទទួលបានពិន្ទុខ្ពស់ឈានទៅវគ្គចាប់លុយនោះ សូមកុំភ្លេចរង់ចាំទស្សនាកម្មវិធី «Freshy Winner» ដែលនឹងចាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៧ ដល់ម៉ោង ៨យប់ ៕
នាំមកជូនជាពិសេសដោយទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០ភាគរយ
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ សុវណ្ណនី