© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដូចដែលយើងបានដឹងមកហើយថា ការរៀបការរបស់ លីន គឺជាការបង្ខិតបង្ខំរបស់អាប៉ា ដែលយល់ថាមនុស្សប្រុសតែងតែត្រូវគ្រប់ពេល និងមានតម្លៃជាងមនុស្សស្រី។ បន្ទាប់ពីរៀបការរួច លីន ត្រូវទទួលរងសម្ពាធទាំងផ្លូវកាយ និងផ្លូវចិត្ត ពីស្វាមី ម្តាយក្មេក និងឪពុករហូតដល់នាងបានតស៊ូនឹងបានលែងលះជាមួយអតីតស្វាមីបានសម្រេច។
ទោះបីដឹងថា កូនស្រីរបស់ខ្លួនត្រូវរងការធ្វើបាបពីប្តី និងម្តាយក្មេកយ៉ាងណា ក៏អាប៉ា របស់ លីន នៅតែយល់ថាជារឿងធម្មតារបស់មនុស្សស្រីដែលគួរទទួលរងនូវទង្វើបែបនេះពីប្តី ហើយខ្លួនជាស្រីមិនអាចលែងលះពីប្តី ក្លាយជាស្រ្តីមេម៉ាយបាននោះទេ។
ផ្នត់គំនិតបែបនេះ នៅតែបន្តមកដល់កូនស្រីពៅ អាប៉ា បានបង្ខំឲ្យ លីវ ដែលជាប្អូនស្រីបង្កើតរបស់ លីន រៀបការជាមួយកូនប្រុសរបស់មិត្តភក្តិខ្លួនដោយមិនមានការយល់ព្រមពី លីវ នោះឡើយ។ លីវ គឺជាមនុស្សស្រីទាន់សម័យ មិនព្រមទទួលនូវអ្វីដែលឪពុកបានបង្ខំនោះទេ ធ្វើអោយឪពុកបានដេញនាងចេញពីផ្ទះ។
តើលីវ នឹងធ្វើបែបណាបន្ត ព្រមរៀបការ ឬព្រមចេញពីផ្ទះ? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «គំនាបស្នេហ៍» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាចតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សុវណ្ណនី