© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ចិត្រា ហេតុតែស្រឡាញ់កណិកា និងចង់បាននាងជាសង្សារត្រឡប់មកវិញ សុខចិត្តរិះរកល្បិចកលជាច្រើន មកបំបែកពុទ្ធធារិទ្ធចេញ។ ដំណើរសាច់រឿង នៅភាគមុននេះ តួអង្គ ចិត្រា បានរៀបល្បិចកលឲ្យពុទ្ធធារិទ្ធ និងកណិកាបានជួបគ្នា។ ក្នុងពេលនោះ កណិកា មិនដឹងថា នេះជាផែនការដែលចិត្រារៀបចំនោះឡើយ។ សំខាន់ នាងនឹកអាណិតដល់ពុទ្ធធារិទ្ធ ដែលនៅជាប់ការសង្ស័យរឿងបន្លំឯកសារក្នុងក្រុមហ៊ុន ហើយត្រូវសមត្ថកិច្ចតាមចាប់រហូត។
ពុទ្ធធារិទ្ធ ទុកចិត្តកណិកា ថានឹងមិនមានអ្វីកើតឡើងលើខ្លួននោះទេ។ ផ្ទុយទៅវិញ ក្នុងពេលដែលខ្លួនកំពុងតែជួបនឹងកណិកា ក៏ស្រាប់តែមានសមត្ថកិច្ចមកចាប់ខ្លួនយកទៅដាក់ឃុំតែម្តង។ កណិកា សូម្បីតែខ្លួននាងក៏ស្រឡាំងកាំង ដោយមិនដឹងថា តើសមត្ថកិច្ច ដឹងពីការណាត់ជួបមួយនេះ បានដោយវិធីណា។ ពុទ្ធធារិទ្ធ ចាប់ផ្តើមមានអារម្មណ៍ថា កណិកាបោកប្រាស់ខ្លួន បញ្ឆោតឲ្យសមត្ថកិច្ចមកចាប់ខ្លួន ហើយបែរត្រឡប់ទៅរស់នៅយ៉ាងសុខសាន្តជាមួយនឹងចិត្រា។
កណិកា នាងមិនអាចធ្វើអ្វីបានក្រៅពីយំក្នុងចិត្ត ហើយមកដល់ពេលនេះ អ្វីៗហាក់ដូចជានៅកណ្តាលទន្លេ រវាងតួអង្គទាំងបីនេះ គឺចិត្ត្រា ពុទ្ធាធារិទ្ធ និងកណិកា។
តើសាច់រឿងនៅភាគបន្ទាប់ទៀត អ្នកណាអាចជួយឲ្យពុទ្ធធារិទ្ធ រួចពីសំណាញ់ច្បាប់ក្នុងការចោទប្រកាន់មួយនេះ។ ចង់ដឹងសាច់រឿងច្បាស់ សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង« កុងត្រាបេះដូង »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីរដ្ឋ