© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីប្រគុំតន្ត្រីរ៉ក ដ៏ធំប្រចាំស្ថានីយទូរទស្សន៍ភីអិនអិន វិលត្រឡប់មកជួបទស្សនិកជន ទៀតហើយ នាសប្តាហ៍ថ្មីនេះ ដោយនឹងនាំយកនូវផ្ទាំងទស្សនីយភាពកម្សាន្តអារម្មណ៍ជាច្រើន។ ហ្វេនៗ នឹងបានជួបជាមួយនឹងIdol តារាក្នុងដួងចិត្ត រហូតដល់ទៅ ៤ រូប ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ក្នុងវិថីសិល្បៈនាពេលបច្ចុប្បន្ន។
វត្តមានតារាចម្រៀង និងតារាសម្តែង ទាំងរូប ដែលរួមមាន លោក ព្រែក, កញ្ញា បាន មុន្នីល័ក្ខ , លោក ម៉ៅ ហាជី និងកញ្ញា ឈិន ម៉ានិច្ច ដែលពួកគាត់ នឹងបង្ហាញខ្លួនជាមួយនឹងការបកស្រាយបទចម្រៀងយ៉ាងពីរោះរណ្តំចិត្ត។ ដូចទស្សនិកជន បានស្គាល់ពីប្រជាប្រិយភាពរបស់ តារាសម្តែង និងជាពិធីករមួយរូប គឺ លោកព្រែក រួចមកហើយ ដែលលោកអាចបង្ហាញជូននូវពហុទេពកោសល្យបានច្រើន។ ដើម្បីផ្លាស់ប្តូរ ចំណីចក្ខុទស្សនិកជន លោកព្រែក នឹងត្រៀមខ្លួនបកស្រាយបទចម្រៀងបែបយុវវ័យ និងជាបទរ៉ក ដែលនឹងអង្រួនបេះដូងហ្វេនៗ ។
ក្នុងនោះ ក៏មានការលាយឡំនឹងការក្លែមពាក្យសម្តី ឌីដងផ្លែផ្កាជាមួយពិធីករ ពិធីការនី ដ៏ស្រស់សោភាពទៀតផង។ ដោយឡែក សម្រាប់វត្តមាន តារា៣រូបទៀត ក៏នឹងត្រៀមជ្រើសរើសបទ ដែលសុទ្ធសឹងកំពុងតែល្បី និងជាបទមនោសញ្ចេតនាស្នេហា អមដោយការសម្តែងដាក់អារម្មណ៍យ៉ាងស៊ីជម្រៅផងដែរ។
ដើម្បីកុំឲ្យពេលវេលាដ៏រីករាយ នាចុងសប្តាហ៍នេះ រំលងផុតពីទស្សនិកជន សូមចូលរួមតាមដានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធី Boostrong Rock 2K22 នៅថ្ងៃសៅរ៍ ទី ១ ខែ តុលា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀលតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ