© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ផៃរ៉ាត់ ដែលជាតួអង្គ អតីតស្វាមីរបស់ វិស្សនី ត្រូវបានដោះលែងអោយមានសេរីភាព ក្រោយជាប់ជុំជាច្រើនឆ្នាំង។ គេត្រូវរស់នៅក្នុងឈ្មោះជាពោះម៉ាយ ដែលត្រូវមើលថែជំងឺដោយខ្លួនឯងនៅមន្ទីរពេទ្យ។
ផៃរ៉ាត់ ថ្វីត្បិតតែមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែគខ្វះសេចក្តីសុខ និងការយល់ចិត្ត មើលថែទាំពីមនុស្សស្រី។ ដំណើរសាច់រឿងចូលមកដល់វគ្គថ្មីនេះ តួអង្គ ផៃរ៉ាត់ បានបណ្តាលនិស្ស័យអោយជួបជាមួយនឹងវីណា ដែលត្រូវជាមិត្តភក្តិរបស់ដានី។ វីណា និងផៃរ៉ាត់ បានជួបគ្នាដោយចៃដន្យ នៅមន្ទីរពេទ្យ ដែលក្រោយមក នាងក៏បានដាក់ពាក្យធ្វើការនៅក្រុម៊ហុនមួយកន្លែង។
គាប់ជួនជាពេលនោះ ផៃរ៉ាត់ ក៏បានជាពីជំងឺ ហើយគេក៏ចាប់ផ្តើមសាងជីវិតថ្មី ដោយបង្កើតក្រុម៊ហុនមួយខ្លួនឯង ។ វីណា គឺជាបេក្ខជនមួយរូប ដែលក្រុមហ៊ុនរបស់ ផៃរ៉ាត់បានជ្រើសរើសចូលជាបម្រើការងារជាបុគ្គលិកពេញច្បាប់។ ដោយសារតែគុណបំណាច ដែលវីណាបានមើលថែ ផៃរ៉ាត់កាលពីនៅមន្ទីរពេទ្យនោះ នាងក៏ត្រូវបានជ្រើសរើសអោយចូលបម្រើការងារដោយជោគជ័យ។
តើអាចទេ ដែលទំនាក់ទំងន រវាងចៅហ្វាយនាយ និងកូនចៅ ពោះម៉ាយ និងម៉េម៉ាយទាំងពីរនេះ អាចប្រែប្រួលពីការងារ ទៅជាស្នេហានោះ? ចង់ដឹងសាច់រឿងច្បាស់ សូមរង់ចាំទស្សនានៅក្នុងរឿង «រសជាតិអ្នកមាន វគ្គហេឡូអ្នកម៉ាក់ »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៨ យប់តទៅ។
មកុំភ្លេច ចូលរួមលេងហ្គេម ឆ្លើយសំនួរ ដើម្បីមានឱកាស ឈ្នះសំបុត្រចូលលេងកម្សាន្ត សួនសត្វ Phnom Penh Safari ដែលជាព្រៃកម្សាន្តដ៍ធំ ទី១ នៅរាជធានីភ្នំពេញ...
ដោយប្រិយមិត្ត គាំទ្រភាពយន្តភាគខ្មែរ របស់ស្ថានីយទូរទស្សន៍ ភីអិនអិន គ្រាន់តែតាមដានទស្សនា និងចូលរួមឆ្លើយនូវសំនួរងាយៗប្រចាំសប្តាហ៍ ក្នុងរឿង «រសជាតិអ្នកមាន៣ វគ្គ ហេឡូអ្នកម៉ាក់» នៅលើទំព័រហ្វេសប៊ុក PNN Drama Live ចាប់ពីថ្ងៃទី ១៣ មិថុនា ២០២២ នេះតទៅ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ