© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
អ្វីៗ ត្រូវបានទម្លាយចេញទាំងអស់នៅជីវិតចុងក្រោយរបស់ស៊ូរ៉ា ។ ការដែលនាង បានបាត់ខ្លួនមួយរយៈនោះ គឺគ្រាន់តែជាការបំភាន់ភ្នែកអ្នកដទៃតែប៉ុណ្ណោះ ដែលការពិតនោះ ស៊ូរ៉ា សម្ងំសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យមួយកន្លែង ដោយមិនអោយក្រពុំជាកូនដឹងនោះទេ។
នីកគី ដែលត្រូវជាពូបង្កើតរបស់ក្រពុំ បានរៀបរាប់ប្រាប់ដល់ក្មួយស្រី ឲ្យយល់ពីជម្រៅចិត្តរបស់ស៊ូរ៉ា ជាម្តាយ ហើយប្រាប់ពីមូលហេតុដែលមិនអាចនឹងប្រើឈ្មោះជាម្តាយពេញមុខពេញមាត់បាន ។ ក្រពុំ ត្រូវរស់នៅដោយមិនដឹងថា ស៊ូរ៉ាជាម្តាយបង្កើតអស់រយៈពេលជាច្រើនឆ្នាំ ទើបតែមកដល់ពេលនេះ នាងបានដឹងការពិតទាំងស្រុង។
នៅថ្ងៃចុងក្រោយ ដែលស៊ូរ៉ាផុតដង្ហើម ក៏ជាថ្ងៃដែលអ្វីៗត្រូវបានបកស្រាយការពិតដែលខំលាក់ទុកជាយូរមកហើយ។ ស៊ូរ៉ា មុននឹងចាកចេញដោយគ្មានថ្ងៃវិលត្រឡប់ នាងក៏បានលឺពាក្យថាម៉ាក់ ចេញពីមាត់របស់ក្រពុំផ្ទាល់ ដែលកន្លងមក បានត្រឹមតែការហៅគ្នា ជាម៉ាក់មីង និងក្មួយស្រី។
ស៊ូរ៉ា បានផ្តាំផ្ញើរក្រពុំ នឹងវិស្សនី ជាមួយនឹងស៊ីច័ន្ទ ធ្វើយ៉ាងណា ទុកក្រពុំដូចជាកូនស្រីបង្កើត ដែលបណ្តាំចុងក្រោយ បានធ្វើឲ្យទាំងអស់គ្នាមានអារម្មណ៍ក្តុកក្តួល អួលផ្សារ រកពាក្យមកថ្លែងពុំរួចនោះទេ។ ចាប់ពីពេលនេះទៅ ក្រពុំ ត្រូវបាត់បង់ម្តាយជាទីស្រឡាញ់ ដោយនាងក៏ត្រូវដើរតួនាទីជាម្តាយម្នាក់បន្តទៀត ទាំងមិនដឹង ឪពុកកូនក្នុងផ្ទៃ នឹងដោះស្រាយដល់ជីវិតរបស់នាង ឬយ៉ាងណានោះទេ?
ចង់ដឹងសាច់រឿង ច្បាស់ សូមបន្តរង់ចាំទស្សនានៅក្នុងរឿង «រសជាតិអ្នកមាន វគ្គហេឡូអ្នកម៉ាក់» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៨ យប់តទៅ។
សូមកុំភ្លេច ចូលរួមលេងហ្គេម ឆ្លើយសំនួរ ដើម្បីមានឱកាស ឈ្នះសំបុត្រចូលលេងកម្សាន្ត សួនសត្វ Phnom Penh Safari ដែលជាព្រៃកម្សាន្តដ៍ធំ ទី១ នៅរាជធានីភ្នំពេញ...
ដោយប្រិយមិត្ត គាំទ្រភាពយន្តភាគខ្មែរ របស់ស្ថានីយទូរទស្សន៍ ភីអិនអិន គ្រាន់តែតាមដានទស្សនា និងចូលរួមឆ្លើយនូវសំនួរងាយៗប្រចាំសប្តាហ៍ ក្នុងរឿង «រសជាតិអ្នកមាន៣ វគ្គ ហេឡូអ្នកម៉ាក់» នៅលើទំព័រហ្វេសប៊ុក PNN Drama Live ចាប់ពីថ្ងៃទី ១៣ មិថុនា ២០២២ នេះតទៅ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ