© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ស្នេហាត្រីកោណ បានធ្វើឲ្យបុរសម្នាក់ត្រូវមកឈឺខ្លួនសឹងតែបាត់បង់ជីវិតទៅហើយ។ ថារ៉ា ថ្វីត្បិតជាកម្លោះសាមញ្ញម្នាក់ គ្មានងារបុណ្យសក្តិខ្ពង់ខ្ពស់ ប៉ុន្តែគេមានចិត្តស្មោះដានី ដែលជាស្រីមេម៉ាយមានកូនរហូតដល់ទៅបីនាក់។ នៅយប់មួយ ដែលថារ៉ា ក្លាហានទៅរកដានីដល់ផ្ទះ គាប់ជួនជាពេលនោះ នាងកំពុងតែនៅផ្អែមល្ហែមជាមួយនឹង វិសេសសុទ្ធផងនោះ ថារ៉ាត្រូវបានក្រុមអង្គរក្សវាយដុំយ៉ាងខ្លាំង រហូតមានស្នាមរបួសឈាមពេញខ្លួន។
ថារ៉ា ត្រូវដេកស្តូកស្តឹង ឈឺខ្លួន នៅលើគ្រែពេទ្យ ស្របពេលដែលដានី និងវិសេសសុទ្ធ កំពុងតែមានក្តីសុខជាមួយគ្នា។ ថារ៉ា ហាក់ដូចជាមិនបោះបង់ចោលក្តីស្រឡាញ់មួយនេះឡើយ គេនឹងព្យាយធ្វើយ៉ាងណា ឲ្យដានីឃើញពីសន្តានមុខមាត់ពិតរបស់ វិសេសសុទ្ធ។
ដានី ពេលនេះ មិនដឹងថាត្រូវជ្រើសរើសយកអ្នកណាទេ? ប៉ុន្តែមើលទៅគ្រួសាររបស់នាង ជាពិសេសបងស្រីមុខលុយរបស់នាង ហាក់ដូចជាចង់លើកដានីដាក់លើជើងពានប្រគល់ទៅអោយវិសេសសុទ្ធ ក៏ដោយសារតែសម្លឹងមើលឃើញពីទ្រព្យ និងសម្ភារៈនិយយមរបស់គេ។
សូមកុំភ្លេច ចូលរួមលេងហ្គេម ឆ្លើយសំនួរ ដើម្បីមានឱកាស ឈ្នះសំបុត្រចូលលេងកម្សាន្ត សួនសត្វ Phnom Penh Safari ដែលជាព្រៃកម្សាន្តដ៍ធំ ទី១ នៅរាជធានីភ្នំពេញ...
ដោយប្រិយមិត្ត គាំទ្រភាពយន្តភាគខ្មែរ របស់ស្ថានីយទូរទស្សន៍ ភីអិនអិន គ្រាន់តែតាមដានទស្សនា និងចូលរួមឆ្លើយនូវសំនួរងាយៗប្រចាំសប្តាហ៍ ក្នុងរឿង «រសជាតិអ្នកមាន៣ វគ្គ ហេឡូអ្នកម៉ាក់» នៅលើទំព័រហ្វេសប៊ុក PNN Drama Live ចាប់ពីថ្ងៃទី ១៣ មិថុនា ២០២២ នេះតទៅ។
តើដំណើរសាច់រឿងនៅភាគបន្ទាប់ទៀត ថារ៉ា អាចនឹងធ្វើបានបន្តទៀត ទាំងខ្លួនកំពុងតែទ្រោមខ្លួនបែបនេះ? តើស្នេហាត្រីកោណមួយនេះ ដើរដល់ចំណុចណា? សូមបន្តរង់ចាំទស្សនានៅក្នុងរឿង «រសជាតិអ្នកមាន វគ្គហេឡូអ្នកម៉ាក់» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ