© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
មិនដល់ពីរខែផង ក្រោយពីរៀបការជាមួយនឹងព្រះបុត្រាឆាងមក ង៉ាមចាប់ផ្តើមពរពោះកូនដំបូងភ្លាម។ គ្រប់គ្នាសឹងតែមិនជឿថា កូនក្នុងផ្ទះរបស់ង៉ាម គឺជាទាយាទពិតប្រាកដរបស់ត្រកូលរាជវង្សរ៉ាវិគុណ។ ជាពិសេស អ្នកម្នាងភិគុណ ដែលជាម្តាយក្មេកង៉ាម កើតចិត្តក្តៅក្រហាយកាន់តែខ្លាំងឡើយ។ ទាំងអស់គ្នា រួមទាំង ព្រះបុត្រាឆាងផងដែរ ហាក់ស្រពិចស្រពិលថា កូនក្នុងផ្ទៃរបស់ ង៉ាម គឺជាកូនរបស់នាយធៀន ឬពិតជាឈាមទាយាទរាជវង្សពិតមែន។
អ្នកម្នាង សែង ច័ន្ទ ហេតុតែចង់បានទ្រព្យ យកង៉ាមធ្វើជាធ្នាក់ បង្ខំឲ្យង៉ាមរកវិធីគ្រប់យ៉ាងការពារតំណែងអ្នកម្នាងឯក និងកូនក្នុងផ្ទះ ហើយកាត់ផ្តាច់រឿងមន្ទិលសង្ស័យជាមួយនាយធឿនចោលអោយអស់។ ចំណែកឯ អ្នកម្នាងភិគុណវិញ បានតាំងចិត្តប្រកាសសង្គ្រាមក្តែងៗ ដោយមិនអាចទទួលយកក្នុងផ្ទៃរបស់ង៉ាមបានឡើយ។
ដំណើរសាច់រឿងនៅភាគបន្ទាប់ទៀត សង្គ្រាមក្នុងរាជវង្សរ៉ាវិគុណ នឹងកាន់តែក្តៅកគុកស្របពេលដែលពោះរបស់ង៉ាម កាន់តែធំៗទៅ ហើយបញ្ហានឹងកាន់តែមានឡើង ដោយជោគវាសនារបស់តួអង្គនីមួយៗ អាចនឹងត្រូវផ្លាស់ប្តូរត្រឹមតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ។
ចង់ដឹងថា តើសាច់រឿងនឹងទៅជាយ៉ាងណា សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង« ក្លិនផ្កាក្តាំងងា» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាច៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ