© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បរិយាកាសរាត្រីកាលដ៏សែនមនោរម្យនៅលើឆាកដ៏ធំរបស់ភីអិនអិន នាចុងសប្តាហ៍ បានវិលត្រឡប់មកសារជាថ្មីម្តងទៀតហើយ ដោយសប្តាហ៍នេះ កាន់តែប្លែក និងពោរពេញទៅដោយការចូលរួមពីវត្តមានតារាចម្រៀងល្បីៗបន្ថែមទៀត។
សម្រាប់រាត្រីកាលថ្ងៃអាទិត្យ សប្តាហ៍នេះដែរ ហ្វេនៗ ដែលនិយមគំាទ្របទចម្រៀងយុវវ័យបែបមនោសញ្ចេតនា បំពេរអារម្មណ៍ ច្បាស់ជានឹងបានជួបជាមួយ Idol ក្នុងដួងចិត្ត ដែលភាគច្រើន តារាចម្រៀងរូបនេះ កំពុងតែឆក់យកបេះដូងហ្វេនជាច្រើននាក់បានទៀត។ នោះគឺ វត្តមានលោកខេម ដែលនឹងត្រៀមខ្លួនរួចជាស្រេចក្នុងការឡើងមកបកស្រាយនូវបទចម្រៀងពីរោះៗជាច្រើនបទ ក្នុងសំនៀងទឹកដមដ៏ផ្អែម ស្អក បំពេរអារម្មណ៍អ្នកទស្សនាឲ្យលន្លង់លន្លោចទៅតាមចង្វាក់ភ្លេង បែប តន្ត្រី Acoustic ដ៏រសនិយម និងរ៉ូមែនទិច។ ភាគច្រើនបទចម្រៀងរបស់លោក ដែលនឹងត្រៀមជ្រើសរើសយកមកនោះ គឺជាប្រភេទបទមនោសញ្ចេតនាស្នេហា ស្របពេលនឹងសាច់រឿងស្នេហាយុវវ័យនាសម័យទំនើបនេះផងដែរ។
បន្ថែមពីនេះ ពីកម្មវិធីក៏នៅមានវត្តមាន តារាចម្រៀង រហូតដល់ទៅ ៤ រូបទៀត ដែលនឹងចូលមកធ្វើឲ្យបរិយាកាសតន្ត្រីកាន់តែរំភើប ស្រស់ថ្លា ដែលក្នុងនោះរួមមានដូចជា៖ កញ្ញា ចាន់ ឡៃវលក្ខណ៍ , កញ្ញា អុី វ៉ា, លោក លាង ស៊ាងលីន និងកញ្ញា សុខ វល័ក្ខ ។ ពួកគាត់ គឺជាតារាចម្រៀងដែលមានទឹកដមសំនៀងពីរោះ មិនចាញ់រៀមច្បងប៉ុន្មានទេ ហើយភាគច្រើន ហ្វេនៗ អ្នកគាំទ្រ បានស្គាល់រូបគាត់តាមរយៈបទញាក់ បទមនោសញ្ចេតនា និងបទ Cover ជាច្រើនផង។
ចង់ដឹងថា តើរាត្រីថ្ងៃអាទិត្យនេះ នឹងមានផ្ទាំងទស្សនីយ៍ភាពកម្សាន្តអារម្មណ៍៍រំភើបរីករាយបែបណាខ្លះ សូមរង់ចាំទស្សនាកម្មវិធីផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធី Ganzberg Uber Concert 2022 នៅថ្ងៃអាទិត្យ ទី ១៤ ខែសីហា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអួខាងក្រោម៖
ដោយ៖ សិរីរដ្ឋ