© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាការពិតណាស់ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធីកម្សាន្តបែបប្រជាប្រិយរបស់ស្ថានីយ ទូររទស្សន៍ភីអិនអិន តែងតែបានបង្កើតនូវភាពរីករាយ ប្លែកៗ ថ្មីៗ ដើម្បីជាចំណីចក្ខុ និងចំណីអារម្មណ៍សម្រាប់ទស្សនិកជន ដែលបានបំពេញកាងារហត់នៅរយៈពេលមួយសប្តាហ៍។
នៅសប្តាហ៍នេះទស្សនិកជននឹងកាន់តែរីករាយ ជាមួយវត្តមានតារាកិត្តិយសដែលមានកញ្ញា សុភ័ក្រ្ត កុសម៉ា និង នាយព្រែក ដែលគ្រប់គ្នាស្គាល់ថាជាតារាសំណើច ព្រោះរាល់វត្តមានរបស់អ្នកទាំងពីរតែងតែបង្ករនូវភាពរីករាយឥតឈប់ឈរ។ បន្ថែមពីនោះ អ្នកទាំងពីរក៏បាននាំអ្នកម្តាយមកលេងជាមួយផងដែរ។ ទស្សនិកជនដឹងហើយថាយាយ យ៉យ គឺជាអ្នកចម្រៀងអាយ៉ៃក៏ល្បីមួយរូបក្នុងប្រទេសកម្ពុជា ហើយក៏ត្រូវបានមហាជនទូទៅមានការស្ងើចសរសើរមិនដាច់ពីមាត់ ពីសិល្បៈច្រៀងអាយ៉ៃ ក៏ដូចជាឌីដងបែបកំប្លែង។ ចំណែកអ្នកម្តាយរបស់កញ្ញា កុសម៉ា វិញក៏មានកាយវិការបែកកំប្លុកកំប្លែង ធ្វើអោយគ្រប់គ្នាគិតថា កញ្ញា កុសម៉ា ចេះក្រម៉ិចក្រម៉ើម បែបកំប្លែងនេះគឺកាត់ទៅរកម្តាយ។ ពេលនេះអ្នកទាំងបួនមកជួបគ្នាហើយ ធានាថានឹងសើចតាំងពីដើមដល់ចប់តែម្តង។
ក្នុងកម្មវិធីក៏មានការបែងចែកចេញជាពីរក្រុមផងដែរ ក្នុងនោះកញ្ញា កុសម៉ា ចាប់ដៃគូជាមួយអ្នកម្តាយ ជាបេក្ខភាពក្នុងក្រុម ទឹកប៉ោម ចំណែក នាយព្រែក ចាប់ដៃគូជាមួយអ្នកម្តាយ ជាបេក្ខភាពក្នុងក្រុម ក្រូចច្របាច់ ។ រីឯវិញ្ញាសារហ្គេមសម្រាប់អ្នកទាំងបួនរួមមាន គំនូរកំប្លែង នៅឯណា ហាមងាកក្រោយ និង ទីត វែគ ។ សម្រាប់វគ្គនីមួយៗទទួលបានពិន្ទុប្រកៀកប្រកិតគ្នាមែនទែន លទ្ធផលចាញ់ឈ្នះគឺខុសគ្នាតែ១ពិន្ទុប៉ុណ្ណោះ។ តើក្រុមមួយណាដែលមានសមត្ថភាពយកបាន១ពិន្ទុនេះ?តើទឹកប្រាក់ក្នុងកម្មវិធី នៅសប្តាហ៍នេះក្រុមឈ្នះនឹងត្រូវទទួលបានប៉ុន្មាន? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Freshy Winner ចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៧:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
Freshy Winner នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត