© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ការពិតណាស់ ដែលអនបានលាក់បាំងមនុស្សនៅជុំវិញខ្លួនពីតួរលេខអាយុពិតប្រាកដរបស់នាង។ អន មានអាយុ ជាង ៥០ ឆ្នាំទៅហើយ ប៉ុន្តែដោយសារតែការកែសម្ផស្សរបស់នាង បានធ្វើឲ្យនាងមើលទៅ ដូចជា អាយុ ២០ ឆ្នាំជាងទៅវិញ។ តាំ កម្លោះរូបសង្ហារ មើលឃើញតែពីរូបសម្រស់ខាងក្រៅរបស់អន ប៉ុន្តែមិនបានដឹងថា ការពិតនោះ អនមានអាយុស្មើនឹងម្តាយខ្លួននោះទេ។
ហេតុតែមិនចង់ឲ្យស្នេហាមួយនេះបាត់បង់ អនបានសម្រេចចិត្តលាក់បាំងអាយុពិតមិនអោយតាំដឹង ប៉ុន្តែអ្នកដែលច្បាស់នោះគឺ ជាគ្រូពេទ្យ។ អន បានសើបដឹងពីរឿងរ៉ាវអាក្រក់ជាច្រើនដែលគ្រូពេទ្យបានធ្វើ ហើយអនបានយករឿងទាំងអស់នោះ មកធ្វើជាលក្ខខណ្ឌ ក្នុងការដែលមិនអោយគ្រូពេទ្យប្រាប់អ្នកណាម្នាក់ពីអាយុពិតរបស់ខ្លួន។
គ្រូពេទ្យ បានប្រើថ្នាំចំពោះប្អូនស្រី ដែលថ្នាំនោះមិនត្រូវបានបានអនុញ្ញាតិអោយប្រើ ហើយដើម្បីការពារខ្លួន គ្រូពេទ្យតែងតែលាក់រឿងនេះជាការសម្ងាត់។ អនបានដឹងច្បាស់ ហើយនាងបានបញ្ជាក់យ៉ាងច្បាស់ថា បើថ្ងៃណាមួយ អាយុពិតរបស់នាងត្រូវបានទម្លាយចេញមកនោះ អ្នកដែលមានបញ្ហាគឺជាគ្រូពេទ្យ។
តើអាថ៌កំបាំងមួយនេះ អាចនឹងលាក់បាំងជិតរហូតឬមួយយ៉ាងណា? ចង់ដឹងសាច់រឿងច្បាស់ សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ស្នេហ៍ពិតមិនគិតវ័យ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹក តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ