© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
នីតា លេខាស្រីរបស់លោក ចាក់គ្រីត ហើយនាងតែព្យាយាមទាក់ទងរាយមន្តស្នេហ៍ ដើម្បីឆក់យកចាក់គ្រីតពីការ៉ាត់ជាប្រពន្ធដើម។ នៅយប់មួយ នីតាបានចាកចេញពីក្រុមហ៊ុន ដោយធ្វើមានអាការៈមិនស្រួលខ្លួន ពេលនោះ នាងបានឆ្លៀតឱកាសនៅពេលដែល ចាក់គ្រីត នៅប្រចាំការដល់យប់ ក៏ធ្វើជាលេសអោយចាក់គ្រីតជូននាងទៅផ្ទះ។
នីតា បានដឹងហើយថា ចាក់គ្រីត និងការ៉ាត់ នៅមិនទាន់ដាច់ស្រេចគ្នានៅឡើយទេ ភាពជាប្តីប្រពន្ធ ប៉ុន្តែនាងមិនត្រឹមតែមិនញញើតទេ ថែមទាំងមានចិត្តបញ្ឍឺឲ្យការ៉ាត់សឹងតែក្អួតឈាមចេញមកក្រៅទៀតផង។ នីតា ថ្លើមធំណាស់ ដោយនាងបានផ្ញើរទីតាំងកន្លែងនៅរបស់នាងទៅអោយការ៉ាត់ ដើម្បីឲ្យមើលឃើញច្បាស់នឹងភ្នែកនឹងថា ប្តីរបស់ខ្លួនកំពុងតែលង់ស្នេហ៍មកលើស្រីក្មេងដូចជានាង។
ការ៉ាត់ ហេតុតែចង់ឈ្នះ ក៏តាមទាន់ ហើយពេលនោះ អ្វីៗ គឺពិតជាបញ្ជាក់យ៉ាងច្បាស់ថា ចាក់គ្រីត កំពុងតែកៀកកើយនីតាយ៉ាងស្និទ្ធិស្នាល ដែលលើសពីប្រធាន និងលេខាស្រី។
ការរំពឹងទុករបស់នីតា ថាការ៉ាត់ អាចនឹងឈឺចាប់ដោយសាររូបភាពដែលបានឃើញនោះ គឺផ្ទុយស្រឡះពីចិត្តរបស់ការ៉ាត់ទៅវិញ។ ការ៉ាត់ ថ្វីត្បិតនាងមានកូនចិត្តឈឺបន្តិច ប៉ុន្តែនាងនៅតែបង្ហាញភាពរឹងមាំ ដើម្បីកុំអោយគូសត្រូវមើលងាយមកលើនាង។
ចុងក្រោយ អ្នកដែលត្រូវអាម៉ាស់មុខនោះគឺជា នីតាខ្លួនឯងទៅវិញ ដែលមិនត្រឹមតែកំពុងតែទាក់ទងប្តីគេ ថែមទាំងមិនមានការគិតពិចារណា ខលទៅឌឺដងប្រពន្ធដើមទៀតផង។
តើចង់ដឹងថា តួអង្គ ការ៉ាត់ នឹងចាត់ការលេខាស្រីជើងល្អដូចជា នីតាម្នាក់នេះ បែបណាទៀត សូមរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងរឿង« ស្នេហ៍អ្នកមេម៉ាយ៣០ប្លាយ» ពីថ្ងៃចន្ទ ដល់ ថ្ងៃពុធ វេលាម៉ោង ០៩ យប់ តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ