© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទំនាក់ទំនងស្នេហាត្រីកោណ រវាងយ៉ារិទ្ធ សូជីកា និងផាត់ណា មានចាប់តាំងពីពួកគេរៀននៅវិទ្យាល័យមកម្ល៉េះ ប៉ុន្តែដោយសារតែយ៉ារិទ្ធ មើលមិនទាន់ឃើញពីតម្លៃ និងភាពស្មោះត្រង់របស់សូជីកា ទើបធ្វើឲ្យគេគិតថា ផាត់ណាជាមនុស្សស្រីល្អសម្រាប់គេ។
ផាត់ណា តាំងខ្លួនជាស្រីស្អាត ដើររាយមន្តស្នេហ៍គ្រប់មនុស្សប្រុស រហូតមិនមានអ្នកណាម្នាក់ស្រឡាញ់នាងជាក់លាក់ក្រៅពីយ៉ារិទ្ធ។ ក្រោយបែកគ្នាមួយរយៈ យ៉ារិទ្ធ បានកចំណងពីមិត្តភាពមកជាស្នេហាបន្តិចម្តងៗ។
ចំណែកឯផាត់ណាវិញ ត្រូវសង្សារទាត់ចោល និងមិនយកចិត្តទុកដាក់ ក៏ចាប់ផ្តើមនឹកឃើញដល់អតីតសង្សារជាយ៉ារិទ្ធ ហើយនាងបានត្រឡប់មកសុំទោសយ៉ារិទ្ធជាថ្មីម្តងទៀត។ យ៉ារិទ្ធពេលនេះ អតីតកាលក៏ត្រឡប់មកវិញ ស្របពេលដែលខ្លួនកំពុងតែចាប់ផ្តើមជីវិតថ្មីជាមួយមនុស្សម្នាក់ទៀត សម្រាប់អនាគត។
តើដំណើរសាច់រឿងនៅភាគបន្ទាប់ទៀត យ៉ារិទ្ធ នឹងគិតបែបណាលើ ផាត់ណា និងសូជីកា? ចង់ដឹងថា តើរឿងនឹងមានឈុតឆាកល្អមើលជក់ចិត្តយ៉ាងណានោះ? សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង ជំពប់សម្តី ជំពាក់បេះដូង ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ