© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វាមិនអាចទទួលយកមិនបាន សម្រាប់ជីវិតជាស្ត្រីមេម៉ាយម្នាក់ដូចជាតួអង្គ ដានី។ នាងបានលះបង់ច្រើនសម្រាប់កូនៗ ហើយតែងតែចង់បានមនុស្សប្រុសម្នាក់ដែលស្រឡាញ់នាងដោយស្មោះត្រង់។ ក្រោយពេលដែលដានី បានជួបនឹងវិសេសសុទ្ធ នាងក៏បានដកក្តីស្រឡាញ់ពីកម្លោះរូបសង្ហារថារ៉ាចេញបន្តិចម្តងៗ ដោយមើលទៅលើបុណ្យសក្តិ ទ្រព្យសម្បត្តិរបស់គេ។
ដានី មិនបានដឹងពីធាតុពិតរបស់វិសេសសុទ្ធ ថាជាមនុស្សបែបណានោះទេ ផ្ទុយទៅវិញ នាងបែរជាមើលតែសំបកក្រៅរបស់គេ ហើយគិតថា គេល្អ អាចជ្រើសរើសជាគូអនាគតម្នាក់ទៀតបាន។ ថារ៉ា កម្លោះស្មោះស្នេហ៍ នៅតែមានចិត្តលើមេម៉ាយកូនបី ដានីដដែល គេព្យាយាមសើបពីការរស់នៅរបស់ វិសេសសុទ្ធ ហើយបញ្ជាក់ឲ្យដានីឃើញថា តើវិសេសសុទ្ធនេះជាមនុស្សប្រុសបែបណា អាចពឹងពាក់ និងទុកចិត្តក្នុងជិវិតបានដែរឬយ៉ាងណា?
ថារ៉ា បាននាំដានីទៅផ្ទះស្រីកំណាន់របស់វិសេសសុទ្ធ ដែលគ្រប់យ៉ាងបានបញ្ជាក់យ៉ាងច្បាស់ថា វិសេសសុទ្ធជាមនុស្សប្រុសសម្តីផ្អែម រាយម៉ាយ មានស្រីកំណាន់លួចលាក់ មិនយកអ្នកណាមួយអោយប្រាកដ។ ដានី បានឃើញហើយ សឹងតែមិនគួរឲ្យជឿថា វិសេសសុទ្ធជាមនុស្សប្រុសបែបនេះ ព្រោះទំនាក់ទំនងស្នេហាក៏ដឹងលឺដល់ចាស់ៗទៅហើយ។
ដានី ពេលនេះ កំពុងតែពិបាកសម្រេចចិត្តថា តើត្រូវធ្វើបែបណាបន្ត រវាង ថារ៉ា និង វិសេសសុទ្ធ? ដើម្បីចង់ដឹងសាច់រឿងច្បាស់បន្តទៀត សូមរង់ចាំទស្សនានៅក្នុងរឿង« រសជាតិអ្នកមាន វគ្គហេឡូអ្នកម៉ាក់» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍។
សូមកុំភ្លេច ចូលរួមលេងហ្គេម ឆ្លើយសំនួរ ដើម្បីមានឱកាស ឈ្នះសំបុត្រចូលលេងកម្សាន្ត សួនសត្វ Phnom Penh Safari ដែលជាព្រៃកម្សាន្តដ៍ធំ ទី១ នៅរាជធានីភ្នំពេញ...
ដោយប្រិយមិត្ត គាំទ្រភាពយន្តភាគខ្មែរ របស់ស្ថានីយទូរទស្សន៍ ភីអិនអិន គ្រាន់តែតាមដានទស្សនា និងចូលរួមឆ្លើយនូវសំនួរងាយៗប្រចាំសប្តាហ៍ ក្នុងរឿង «រសជាតិអ្នកមាន៣ វគ្គ ហេឡូអ្នកម៉ាក់» នៅលើទំព័រហ្វេសប៊ុក PNN Drama Live ចាប់ពីថ្ងៃទី ១៣ មិថុនា ២០២២ នេះតទៅ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ