© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
អន ដើម្បីចង់យកឈ្នះចិត្តស្វាមីខ្លួន នាងបានប្រមែប្រមូលលុកកាក់ទាំងអស់ពីផ្ទះ យកទៅវះកាត់កែមុខមាត់ មកជាក្មេងវិញ។ ចុងក្រោយ ក៏នាងនៅតែមិនបានជួបជុំប្តីរបស់នាងដដែល ហើយអ្វីដែលធ្វើឲ្យនាងមានវិប្បដិសារីអស់មួយជីវិតនោះ គឺការសាងនូវកំហុសដោយអចេតនាមួយ។
កាលពីប៉ុន្មានឆ្នាំមុន ដែលអនបានយកលុយអស់ពីគ្រួសារទៅវះកាត់កែមុខមាត់នៅប្រទេសកូរ៉េនោះ ក៏ជាពេលវេលាដែលម្តាយរបស់នាងចាប់ផ្តើមធ្លាក់ខ្លួនឈឺ ប៉ុន្តែនាងបានដឹងពីរឿងនេះឡើយ។ អន ឈ្លក់វង្វេងជាមួយនឹងសម្រស់មុខមាត់ក្លែងក្លាយរបស់នាង រហូតភ្លេចគិតពីផលវិបាកនៅក្នុងគ្រួសារ។
ម្តាយរបស់អន មកដល់ពេលនេះ ក្លាយជាមនុស្សមានបញ្ហាខួរក្បាល ចងចាំអ្វីពុំបាន ទាំងក្នុងពេលដែលអនអាចរកលុយកាក់បានច្រើនមកវិញ។ វាហួសពេលហើយ សម្រាប់រឿងមួយនេះ ទោះបីជាអន ព្យាយាមរកលុយបានច្រើនយ៉ាងណា ក៏មិនអាចធ្វើឲ្យម្តាយរបស់នាង វិលត្រឡប់មកការចងចាំដូចពីមុនបានដែរ។ ចុងក្រោយ ដោយសារតែបញ្ហាខួរក្បាលកាន់តែធ្ងន់ធ្ងរពេក ធ្វើឲ្យម្តាយអនត្រូវបាត់បង់ជីវិតក្នុងពេលដែលអន មានលុយយ៉ាងច្រើនព្យាបាលគាត់។
តើឈុតឆាក សាច់រឿងដ៏កម្សត់នេះ នឹងទៅជាយ៉ាងណា សូមរង់ចាំទស្សនានៅក្នុងរឿង« ស្នេហ៍ពិតមិនគិតវ័យ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹក ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ