© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជន ហ្វេនៗ នឹងទទួលបានចំណីអារម្មណ៍យ៉ាងជក់ចិត្ត និងបរិយកាសតន្ត្រីដ៏គួរឲ្យចង់ទស្សនា ពីសំណាក់តារាចម្រៀងល្បីៗ ដែលនឹងត្រៀមខ្លួនមកបង្ហាញទេពកោសល្យនាសប្តាហ៍បន្តបន្ទាប់នៅលើឆាកប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ភីអិនអិន។
ក្នុងនោះ សម្រាប់ការបើកឆាកទំព័រថ្មី នាដើមខែថ្មី ពីកម្មវិធីតន្ត្រី Freshy Happy Concert ក៏នឹងផ្តល់ជូនជាពិសេស នូវបទចម្រៀងពីរោះៗ និងផ្ទាំងទស្សនីយភាពកំដរភ្នែកថ្មីៗបន្តទៀត ។ សម្រាប់សប្តាហ៍ថ្មីនេះដែរ ហ្វេនៗ នឹងបានទស្សនាការមកដល់ របស់តារាចម្រៀងស្រីមួយរូប ដែលកំពុងតែឆក់យកបេះដូងយុវវ័យ ក្នុងបទចម្រៀងមនោសញ្ចេតនា ទាំងជាតិ និងអន្តរជាតិ ។ នោះគឺ កញ្ញា វី ឌីណែត ដែលជាតំណក់ឈាមរបស់អធិរាជសំឡេងស្អក លោកតា ហូរ ឡាវី។ ក្នុងរាត្រីថ្ងៃអាទិត្យនេះដែរ ទស្សនិកជន នឹងបានជួបជាមួយកញ្ញា ដែលមានទាំងការបកស្រាយបទចម្រៀង និងក្បាច់រាំមកបង្ហាញជូនផងដែរ។
បន្ថែមពីនេះទៀត វត្តមាន តារាចម្រៀងប្រុសមួយរូបទៀតនោះ ដែលទទួលបានការគាំទ្រពីយុវវ័យជាច្រើនឆ្នាំនោះគឺ លោក ឆន សុវណ្ណារាជន ម្ចាស់បទដ៏ល្បី ទីក្រុងគ្មានមេឃ ។ វត្តមានរបស់លោកលើកនេះ នឹងកាន់តែប្លែក ជាពិសេស លោកនឹងពាំនាំយកនូវបទចម្រៀងថ្មីៗ មកបម្រើជូនអារម្មណ៍ហ្វេនៗ បំបាត់ទុក្ខកង្វល់នាចុងសប្តាហ៍។
ជាចុងក្រោយ ពីកម្មវិធី ក៏នៅមាន ការចូលរួមពីតារាចម្រៀង ស្រីប្រុស ពីរូបទៀត គឺ កញ្ញា វឿន ជីវ៉ា និងលោកយ៉ន វ៉ានឆៃ ដែលនឹងមកអង្រួនបេះដូងអ្នកទស្សនាឲ្យកាន់តែជក់ចិត្តខ្លាំងឡើងទៀត នៅក្នុងបរិយាកាសដ៏សប្បាយៗនេះ។
សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់នៅក្នុងកម្មវិធីប្រគំតន្ត្រី Freshy Happy Concert នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី ០៧ ខែ សីហា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀលតទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០ % ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ