© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាចម្រៀងល្បីៗ ជាច្រើនតែងតែបង្ហាញខ្លួននៅលើឆាកតន្ត្រីដ៏ធំ របស់ស្ថានីយទូរទស្សន៍ភីអិនអិន ដែលជាទូរទស្សន៍ឈានមុខគេខាងកម្មវិធីកម្សាន្តនានា។ ដោយឡែក សម្រាប់ការមកដល់នៃកម្មវិធីប្រគំតន្ត្រី Boostrong Rock 2K22 សប្តាហ៍ថ្មីនេះដែរ ក៏នឹងកាន់តែពិសេសជាងមុនទៅទៀត។
ទស្សនិកជន ក៏ដូចជាហ្វេនៗ ដែលទន្ទឹងរង់ចាំមើលថា តើពីមួយសប្តាហ៍ទៅមួយសប្តាហ៍ នឹងមានអ្វីប្លែកជាបន្តទៀត សម្រាប់កម្មវិធីតន្ត្រីខាងលើនេះ? យ៉ាងណាមិញ នៅរសៀលថ្ងៃសៅរ៍ សប្តាហ៍នេះដែរ វត្តមាន តារាចម្រៀងយុវវ័យដ៏ល្បី ចំនួន ២ រូប នឹងត្រៀមខ្លួនមកបង្ហាញទេពកោសល្យៈសិល្បៈយ៉ាងពិសេស ដើម្បីផ្តល់នូវអារម្មណ៍ស្រស់ស្រាយ សប្បាយៗ ជូនទៅដល់ទស្សនិកជន អ្នកទស្សនា។ ពួកគាត់ គឺ លោក ចឺម និងកញ្ញា យូរី ដែលសុទ្ធសឹងជា Idol ក្នុងដួងចិត្តយុវវ័យ ដែលបានគាំទ្រទៅលើទឹកដមសំនៀងដ៏ពីរោះរបស់ពួកគាត់ រួមផ្សំនឹងក្បាច់រាំដែលគយគន់មិនចេះជិនណាយ។
មិនត្រឹមតែប៉ុណ្ណោះទេ លើសពីនេះ ក៏នឹងមានការចូលរួមបន្ថែម ពីសំណាក់តារាចម្រៀង ២ រូបទៀត គឺ លោក ពេជ្រ ចេស្តា និង កញ្ញា ថាន់ នឿថង ។ ដូចទស្សនិកជន ធ្លាប់ទ្សសនាស្តាប់កម្សាន្តបទចម្រៀង ផ្លូវណាទៅផ្ទះម៉ែក្មេក ដែលជាសំនៀងដើម របស់កញ្ញា នឿថង ដ៏ពិរោះជាប់ចិត្ត និងកន្ត្រាក់អារម្មណ៍។ លោក ចេស្តា និងកញ្ញា នឿថង នឹងមកបន្ថែមឲ្យបរិយាកាយតន្ត្រី ទាំងមូលកាន់តែរីករាយ ខ្លាំងឡើងៗ។
ចង់ដឹងថា តើទិដ្ឋភាព ក៏ដូចជា បរិយាកាសតន្ត្រី ខាងលើនេះ នាសប្តាហ៍ថ្មី នឹងផ្តល់នូវអារម្មណ៍រំភើបយ៉ាងណាទៀតនោះ សូមរង់ចាំទស្សនាការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធី ប្រគំតន្ត្រី Boostrong Rock 2K22 នៅថ្ងៃទី ០៧ ខែ សីហា ឆ្នំា ២០២២ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀលតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ