© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដូចដែលទស្សនិកជន និងប្អូនៗកុមារបានដឹងហើយថា កាលពីខែកក្កដា កម្មវិធី គ្រួសាររីករាយ បានរៀបចំកម្មវិធីពិសេសមួយគឺនាំយកអំណោយទៅចែកជូនដល់ប្អូនៗកំព្រានៅឯសាលា សហគមន៍ ហៅកាត់ថា DCC។ អំណោយ និងរង្វាន់មួយចំនួនក៏បានមកពីការចែករំលែកក្តីស្រឡាញ់ពីសំណាក់ប្អូនៗដែលគាត់ឡើងមកលេងកម្មវិធី គ្រួសាររីករាយ ហើយប្អូនៗក៏ស្ម័គ្រចិត្តប្រគល់រង្វាន់ទាំងនោះទៅដល់ប្អូនៗកំព្រានៅ សាលាហគមន៍ តែម្តង។
បន្ទាប់ពីបានយករង្វាន់ ក៏ដូចជាអំណោយជាច្រើនទៅចែកជូនប្អូនៗហើយនោះ កម្មវិធី គ្រួសាររីករាយ ក៏បានបង្កើតនូវបរិយាកាសដ៏រីករាយ និងទុកជាអនុស្សាវរីយ៍មិនអាចបំភ្លេចបានផងដែរ នោះគឺការលេងហ្គេមកម្សាន្តសប្បាយៗជាច្រើនជាមួយប្អូនៗ។ មិនត្រឹមតែប៉ុណ្ណោះ វត្តមានរបស់តារាកិត្តិយសបួនដួងក៏បានមកចូលរួមលេងជាមួយប្អូនៗផងដែរ រួមមានលោក វៃហាំង កញ្ញា យូប៊ីន លោក រ៉ាឌី និងកញ្ញា វិជ្ជរ៉ា។ ក្រឡេកមកមើលប្អូនៗដែលមានវត្តមានក្នុងកម្មវិធី គ្រប់គ្នាពោរពេញទៅដោយស្នាមញញឹម ភាពសប្បាយរីករាយ និងទទួលបាននូវភាពកក់ក្តៅពីក្រុមកាងារនៃស្ថានីយទូរទស្សន៍ភីអិនអិនគ្រប់ជាន់ថ្នាក់។
បរិយាកាសដ៏សែនរីករាយ អនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាននេះ នឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៧:៣០នាទីយប់ តទៅ៕
ទស្សនាវីដេអូខ្លីសូមចុច
ដោយ៖ ម៉ី វ៉ាន់ណែត