© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ការ៉ាត់ ជាមនុស្សស្រីដែលមានវ័យច្រើនបន្តិច ប៉ុន្តែការគ្រប់គ្រងអារម្មណ៍របស់នាងនៅមិនទាន់ជាមនុស្សចាស់ទុំនៅឡើយទេ។ ការ៉ាត់ តែងតែមានបញ្ហាជាមួយប្តី ពីមួយថ្ងៃទៅមួយថ្ងៃ ហើយចិត្តដែលខឹងច្រឡោតនេះ បានធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃ ជាពិសេសបុគ្គលិកនៅក្នុងក្រុមហ៊ុន។
អាយ ជាបុរសសង្ហារវ័យក្មេង ដែលមានចិត្តត្រជាក់ដូចជាទឹក ចេះអត់ធ្មត់គ្រប់បញ្ហា និងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី។ ជួនជាថ្ងៃមួយ ការ៉ាត់ បានឈ្លោះប្រកែកជាមួយនឹងស្វាមីជើងល្អរបស់នាង ហើយអារម្មណ៍មួយនេះ បានរាលដាលទៅដល់បុគ្គលិករបស់នាង។ នាងបានប៉ះទង្គិចគ្នា ជាមួយនឹងកំលោះម្នាក់ ដែលក្នុងពេលនោះ ត្រូវបានអ្នកកម្លោះនោះ សើចចំអកថានាងជាមនុស្សចាស់ ហើយធ្វើបាបក្មេង។ ជានិស្ស័យ បណ្តាលចិត្ត ធ្វើឲ្យពេលនោះ ក៏លេចវត្តមានអាយចូលមកឃើញ ការ៉ាត់ និងក្មេងប្រុសម្នាក់នោះឈ្លោះប្រកែគ្នាយ៉ាងខ្លាំង។ អាយ បានព្យាយាមសម្របសម្រួលក្មេងប្រុសនោះ និងការ៉ាត់ ដើម្បីកុំអោយឈ្លោះប្រកែកគ្នាកាន់តែខ្លាំង។
ការ៉ាត់ ហាក់ដូចជាចិត្តទន់បន្តិច លែងក្តៅដូចជាភ្លើង ដោយសារតែកាយវិការ និងពាក្យសម្តីដ៏ផ្អែមរបស់អាយ ។ គេបានលួងលោម ដោយវិធីចិត្តសាស្ត្រ ដល់ការ៉ាត់ ដើម្បីធ្វើយ៉ាងណារំងាប់អារម្មណ៍ពេលខឹងឲ្យបាន។ ការ៉ាត់ ចាប់ផ្តើម ចាប់អារម្មណ៍មកលើ អាយ ដោយសារតែទង្វើមួយនេះ ។
តើដំណើរសាច់រឿង នៅភាគបន្ទាប់នេះ ទំនាក់ទំនងអាយ និងការ៉ាត់ បានឈានដល់ដំណាក់កាលបែបណាខ្លះ សូមរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនក្នុងរឿង «ស្នេហ៍អ្នកមេម៉ាយ៣០ប្លាយ » ពីថ្ងៃចន្ទ ដល់ ថ្ងៃពុធ វេលាម៉ោង ០៩ យប់តទៅ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ