© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ការតស៊ូ របស់សូជីកា គឺមិនអត់ប្រយោជន៍នោះទេ ដែលរយៈពេលជាង១ឆ្នាំមកនេះ នាងបានកែប្រែខ្លួន ជាមនុស្សថ្មីម្នាក់ទៀត ទាំងឈ្មោះ និងរូបរាង ពីធាត់អាក្រក់ មកជាស្អាត គួរឲ្យស្រឡាញ់។ សូជីកា បានប្រឹងប្រែងធ្វើការផង រៀនផង ហើយបានសន្សំលុយមួយចំនួន ក្នុងការបើកអាជីវកម្មមួយកន្លែង។
មិត្ភភក្តិ និងគ្រួសារ ជាពិសេសបងស្រីនាង ដែលធ្លាប់តែមើលងាយ មើលស្រាលនាងនោះ បានភ្ញាក់ផ្អើលនឹងលទ្ធផលពីការប្រឹងប្រែងរបស់សូជីកាយ៉ាងខ្លាំង។ នាងក្លាយជាមនុស្សម្នាក់ថ្មី ខុសស្រឡះពីមុន ហើយមិនតែប៉ុណ្ណោះ នាងគ្រប់គ្រងសេដ្ឋកិច្ច ការចំណាយ ដោយមិនចាំបាយពឹងទៅលើអ្នកផ្ទះដូចពីមុនទៀតទេ។
សូជីកា បោះជំហ៊ានទៅមុខ ដោយនាងបានសហការជាមួយនឹងម្ចាស់ហាងដែលនាងធ្លាប់ការរត់តុពីមុន ហើយបង្កើតជាសាខាថ្មីមួយទៀត មានបុគ្គលិក ច្រើននាក់គួរសមដែលនាងត្រូវគ្រប់គ្រង។ នាងពេញចិត្តនឹងជីវិតថ្មីរបស់នាង ដែលបានសាងឡើងដោយខ្លួនឯង ប៉ុន្តែដោយឡែកបងស្រីរបស់នាង សូលី ហាក់មិនពេញចិត្ត មិនគាំទ្រ និងមោទនភាពចំពោះនាងជាប្អូនស្រីឡើយ។
តើដំណើរសាច់រឿង នៅដំណាក់កាលក្រោយបន្តបន្ទាប់ទៀត ជីវិតសូជីកា នឹងដើរដល់កម្រិតណា ហើយបងស្រីនាងនឹងគិតបែបណាមកលើនាង? ជាពិសេស មិត្តភក្តិដែលធ្លាប់តែចំអកអោយនាងជាមនុស្សគ្មានបានការនោះ? សូមបន្តរង់ចាំទស្សនានៅក្នុងរឿង «ជំពប់សម្តី ជំពាក់បេះដូង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃ សុក្រ វេលាម៉ោង ០៧ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ