© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រោយពីបានមើលចិត្តគ្នាទៅវិញទៅមក ដានី និងវិសេសសុទ្ធ កំពុងតែឈានដល់ដំណាក់កាលមួយ ដែលអាចនឹងដើរទៅរកជីវិតអាពាហ៍អាពិពាហ៍ជាមួយគ្នា។ ដានី បានសម្រេចចិត្ត ជ្រើសរើសលោកវិសេសសុទ្ធ ចោលថារ៉ា ដែលជាកំលោះសង្ហារ ក៏ព្រោះតែទ្រព្យសម្បត្តិ និងកិត្តិយសកេរ្តិ៍ឈ្មោះ។
ចំណែកឯលោកវិសេសុទ្ធ កាលបើបានដឹងថា ដានី មិនជាប់ពាក់ព័ន្ធនឹងប្តីទៀត ហើយនៅម៉េម៉ាយកូន៣មែននោះ ក៏កាន់តែមានគំនិតចង់បង្កើតគ្រួសារជាថ្មីជាមួយនឹងដានី។ វិសេសសុទ្ធ បានយកចិត្ត លោកប៉ា និងបងស្រីរបស់ដានីដោយបានទិញសម្ភារៈទំនើបៗជាច្រើន ។ ទឹកចិត្តដ៏ល្អ កម្ររកបាន និងអំណោចជាច្រើននោះ បានធ្វើឲ្យលោកប៉ា ដានី និង បងស្រី ហាក់ពេញចិត្ត ពេញថ្លើម ហើយលើកដាក់ដានីធ្វើជាអនាគតប្រពន្ធវិសេសសុទ្ធតែម្តង។
ដានី កាន់តែជ្រុលចិត្តខ្លាំងទៅលើវិសេសសុទ្ធ ដោយសារតែពាក្យសម្តីផ្អែមល្ហែម គួបផ្សំនឹងទឹកលុយ កិត្តិយស បុណ្យសក្តិ ងារជាឯកឧត្តមទៀតនោះ។ ថារ៉ា គ្រាន់តែជាកម្លោះ សាមញ្ញធម្មតាម្នាក់ មិនអាចនឹងផ្គត់ផ្គង់ជីវិតហាយសូររបស់ដានី និងកូនបានទេ។ ថ្វីត្បិតតែ ដានី បង្កើនចំណងទំនាក់ទំនងជាមួយនឹង លោកវិសេសសុទ្ធក៏ពិតមែន ប៉ុន្តែនាងនៅមិនទាន់ផ្តាច់ការទាក់ទងទាំងស្រុងពីថារ៉ាឡើយ។
សូមកុំភ្លេច ចូលរួមលេងហ្គេម ឆ្លើយសំនួរ ដើម្បីមានឱកាស ឈ្នះសំបុត្រចូលលេងកម្សាន្ត សួនសត្វ Phnom Penh Safari ដែលជាព្រៃកម្សាន្តដ៍ធំ ទី១ នៅរាជធានីភ្នំពេញ...
ដោយប្រិយមិត្ត គាំទ្រភាពយន្តភាគខ្មែរ របស់ស្ថានីយទូរទស្សន៍ ភីអិនអិន គ្រាន់តែតាមដានទស្សនា និងចូលរួមឆ្លើយនូវសំនួរងាយៗប្រចាំសប្តាហ៍ ក្នុងរឿង «រសជាតិអ្នកមាន៣ វគ្គ ហេឡូអ្នកម៉ាក់» នៅលើទំព័រហ្វេសប៊ុក PNN Drama Live ចាប់ពីថ្ងៃទី ១៣ មិថុនា ២០២២ នេះតទៅ។
តើវាអាចបញ្ហាមួយទៀត ដែរឬយ៉ាងណា នៅពេលចំណងទំនាក់ទំនងស្នេហាត្រីកោណមួយនេះ ដើរទន្ទឹមគ្នានោះ ។ ចង់ដឹងសាច់រឿង ច្បាស់ សូមរង់ចាំទស្សនានៅក្នុងរឿង «រសជាតិអ្នកមាន វគ្គ ហេឡូអ្នកម៉ាក់ »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បិត៍ វេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ