© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅចុងសប្តាហ៍នេះកម្មវិធី Freshy Winner នឹងនាំអារម្មណ៍ទស្សនិកជនទៅជួបជាមួយវត្តមានរបស់តារាកិត្តិយសបួនដួងទៀត ដែលអ្នកទាំងបួនសុទ្ធតែជាតារាចម្រៀង និងតារាសម្តែង ដែលកំពុងតែមានឈ្មោះបោះសម្លេងលើវិថីសិល្បៈ។ តារាទាំងបួនដួងរួមមានលោក ទឹម រ៉ាយុ ចាប់ដៃគូជាមួយកញ្ញា ជេស៊ីកា អ្នកទាំងពីស្ថិតក្នុងក្រុម ទឹកប៉ោម ចំណែកលោក នៅ ស៊ីនឿន ចាប់ដៃគូជាមួយកញ្ញា សីសី ជាបេក្ខភាពស្ថិតក្នុងក្រុមក្រូចច្របាច់។ ទាំងពីរក្រុម នៅសប្តាហ៍នេះហាក់មិនសូវអួតថាខ្លួននឹងទទួលបានជ័យជម្នះប៉ុន្មានឡើយ ត្បិថមិនចង់និយាយអួតមុន ខ្លាចលទ្ធផលមិនដូចការរំពឹងទុក។
ដោយឡែកសម្រាប់វិញ្ញាសារហ្គេមនៅសប្តាហ៍នេះវិញអ្នកទាំងបួននឹងជួបជាមួយវិញ្ញាសារ ស្ទាបហើយទាយ វិញ្ញាសារ គំនូរកំប្លែង វិញ្ញាសារ កាយវិការប្រហារបេះដូង និងចុងក្រោយវិញ្ញា សារដណ្តើមមេក្រូ។ ការប្រកួតប្រជែងទាំងពីរក្រុមលទ្ធផលគឺប្រហាក់ប្រហែលគ្នា ដោយសារតែម្នាក់ៗខំប្រឹងលេងដើម្បីយកពិន្ទុ ប៉ុន្តែក៏បានបង្ហាញជូននូវទស្សនីយភាពដ៏សប្បាយរីករាយឥតឈប់ឈរផងដែរ។
ចង់ដឹងថាតើក្រុមមួយណាដែលនឹងត្រូវឈានទៅដល់វគ្គកើបប្រាក់លាន? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Freshy Winner ចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៧:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
Freshy Winner នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត