© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជីវិតស្នេហា ដែលង៉ាម តែងតែស្រមៃថានឹងដើរលើផ្លូវតែមួយជាមួយនឹងធៀននោះ អាចនឹងមិនសមចិត្ត ក៏ព្រោះតែចំណងបញ្ហាកំពុងតែចាប់ផ្តើមចូលមកក្នុងជីវិតរបស់ពួកគេបន្តិចម្តងៗ។
ចំណងបញ្ហានោះគឺ នាងប៊ូតាន់ ដែលជាក្មេងស្រីស្លូតត្រង់ម្នាក់ ត្រូវបងថ្លៃចាប់រំលោភរហូតដល់មានផ្ទៃពោះ ប៉ុន្តែនាងនៅមិនទាន់បកស្រាយរឿងនេះឲ្យអ្នកណាម្នាក់បានដឹងឡើយ។ បុរស ដែលប៊ូតាន់ទុកចិត្តនោះគឺ ជាធៀន ដែលជាសង្សារបណ្តូលចិត្តរបស់ង៉ាម។ ធៀន ថ្វីត្បិតតែមិនមានចិត្តលើប៊ូតាន់ ប៉ុន្តែគេបានមើលថែប៊ូតាន់បានយ៉ាងល្អ រហូតពេលខ្លះ ធ្វើឲ្យង៉ាម យល់ច្រឡំទៅលើក្តីស្រឡាញ់មួយនេះទៀតផង។
អ្នកម្នាងអ៊ំ សែង ច័ន្ទ ដែលជាអ៊ំស្រីរបស់ង៉ាម បានបញ្ចុះបញ្ចូលង៉ាមអោយក្លាយជាអ្នកម្នាង ព្រះអង្គម្ចាស់ត្រា ដើម្បីគ្រប់គ្រងអំណាចជំនួសអ្នកម្នាងធំភិគុណ។ ហេតុតែមានចិត្តស្មោះស្ម័គ្រ ង៉ាម ដាច់ខាត មិនចូលទៅក្នុងសង្គមខ្សែរាជវង្សវិញឡើយ។
ជានិស្ស័យ ឬជាវេនកម្ម ទើបធ្វើឲ្យង៉ាម និងធៀន ត្រូវមកជួបបញ្ហាបែបនេះ ក្នុងពេលដែលង៉ាម ត្រូវបានអ្នកម្នាងអ៊ំ សែងចន្ទ បង្ខំឲ្យទៅចូលរួមបញ្ចុះធាតុ របស់ព្រះអង្គម្ចាស់ ឯស្រុកកំណើតទ្រង់។ ចំជាពេលនោះ នាងប៊ូតាន់ បង្ខំចិត្តចង់ធ្វើអត្តឃាត ក៏ព្រោះតែកូនក្នុងផ្ទៃ គ្មានអ្នកណាទទួលខុសត្រូវ។ ធៀន ព្រោះតែគុណធម៌ ក៏សម្រេចចិត្តធ្វើជាឪពុករបស់ក្មេងក្នុងផ្ទៃរបស់នាងប៊ូតាន់។
តើដំណើរសាច់រឿងមួយនេះ នឹងបកស្រាយបែបណា បើធៀនក្លាយជាកូនកំលោះរបស់ប៊ូតាន់ហើយនោះ តើង៉ាម នឹងប្តូរចិត្តតាមអ្នកម្នាងអ៊ំដែរឬយ៉ាងណានោះ? សូមបន្តរង់ចាំទស្សនាក្នុងរឿង ក្លិនផ្កាក្តាំងងា ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាច៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ